logo logo
banner1
រដ្ឋសភាវៀតណាមបង្កើនល្បឿនត្រៀមរៀបចំសន្និសីទសកលស្តីពី សមាជិកសភាវ័យក្មេង
 

រដ្ឋសភាវៀតណាមបង្កើនល្បឿនត្រៀមរៀបចំសន្និសីទសកល​ស្តីពី​ សមាជិកសភាវ័យក្មេង

រដ្ឋធានីហាណូយ៖ លោក Vương Đình Huệ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីត្រៀម​រៀបចំ​សន្និសីទសកលស្តីពី សមាជិកសភាវ័យក្មេងលើកទី៩ ដែលនឹងគ្រោងធ្វើនៅរដ្ឋធានីហាណូយ ពីថ្ងៃទី១៤-១៨ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។ លោក Vũ Hải Hà ប្រធានគណៈកម្មាធិការទំនាក់ទំនងអន្តរជាតិនៃរដ្ឋសភា ដែលជាអនុប្រធានគណៈកម្មាធិការរៀបចំសន្និសីទនោះ បានរាយការណ៍​ថា អនុគណៈកម្មាធិការ ៣ ត្រូវបានបង្កើតឡើង រួមជាមួយក្រុមការងារ។

គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍នេះ ត្រូវបានសម្របសម្រួលដោយអគ្គលេខាធិការសហភាពអន្តរសភា (IPU) ដើម្បីពិនិត្យ និងអនុម័ត​លើប្រធានបទរួមនៃសន្និសីទស្តីពី តួនាទីយុវជនក្នុងការលើកម្ពស់ការអនុវត្តគោលដៅប្រកបដោយចីរភាព តាមរយៈការផ្លាស់ប្តូរ និងរបកគំហើយ​ឌីហ្ស៊ីតាល់។ លោក Hà បានបន្ថែមទៀតថា សន្និសីទនេះ​ ត្រូវបានគេរំពឹងថា នឹងមានកិច្ចប្រជុំពិភាក្សាចំនួន ៤។

ថ្នាក់ដឹកនាំកំពូលនៃរដ្ឋសភារូបនេះ បានស្នើឱ្យគណៈកម្មាធិការការបរទេសនៃរដ្ឋសភាកំណត់ឱ្យច្បាស់នូវប្រធានបទ និងខ្លឹមសារនៃកិច្ចប្រជុំ​ពិភាក្សានីមួយៗ និងសេចក្តីព្រាងសេចក្តីប្រកាសរបស់រដ្ឋាភិបាលទីក្រុង​ហាណូយ។ ថ្នាក់ដឹកនាំរដ្ឋសភាដដែលនេះ បានលើកឡើងទៀតថា ពិព័រណ៍​ដែលបង្ហាញអំពីសហគមមួយ​​ ផលិតផលមួយ និងផលិតផលពាក់ព័ន្ធនឹងរបកគំហើញថ្មី គួរត្រូវបានរៀបចំ។

សន្និសីទនេះ គឺជាសកម្មភាពទំនាក់ទំនងអន្តរជាតិពហុភាគីដ៏សំខាន់នៃរដ្ឋសភានីតិកាលទី១៥។ ប្រធានរដ្ឋសភាវៀតណាមរូបនេះ​ បានគូស​បញ្ជាក់ទៀតថា ការរៀបចំព្រឹត្តិការណ៍នេះ មិនគ្រាន់តែជាសមិទ្ធផលរបស់រដ្ឋសភា និងសមាជិករដ្ឋសភាវ័យក្មេងវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំង​​ជាឱកាសសម្រាប់លើកមុខមាត់ប្រទេសជាតិ និងប្រជាជនវៀតណាមបង្ហាញមិត្តភក្តិបរទេស។​ ហេតុដូច្នេះហើយ ទើបបានជាគណៈកម្មាធិការ​រៀបចំព្រឹត្តិការណ៍នោះ និងអនុគណៈកម្មាធិការ ត្រូវតែខិតខំប្រឹងប្រែងដើម្បីរៀបចំព្រឹត្តិការណ៍នេះឱ្យបានជោជ័យ…៕

http://ព័ត៌មានសភាទ្វីបអាស៊ី ៣០-០៦-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.einnews.com/pr_news/642090571/vi-t-nam-speeds-up-preparations-for-9th-global-conference-of-



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`