logo logo
banner1
ប្រធានរដ្ឋសភាកូរ៉េខាងត្បូងស្នើឱ្យង្កើតយុទ្ធសាស្ត្រជាតិដើម្បី ដោះស្រាយភាពតានតឹងខាងភូមិសាស្ត្រនយោបាយ
 

លោក Kim Jin-pyo ប្រធានរដ្ឋសភាកូរ៉េខាងត្បូង file photo. (Yonhap)

រដ្ឋធានីសេអ៊ូល៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣ លោក Kim Jin-pyo ប្រធាន រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានថ្លែងថា រដ្ឋាភិបាលកូរ៉េខាងត្បូង គួរតែបង្កើត «យុទ្ធសាស្ត្រ ជាតិមួយដោយប្រុងប្រយ័ត្ន» ផ្អែកលើការចងសម្ព័ន្ធមិត្តដ៏រឹងមាំ​ជាមួយសហរដ្ឋ​អាមេរិកក្នុងការប្រឈម​នឹងភាព តានតឹងខាងភូមិសាស្ត្រនយោបាយ។ ការកត់សម្គាល់របស់លោក Kim​ នេះ ធ្វើឡើងក្នុងសន្និសីទសន្តិភាព ប្រចាំឆ្នាំ ដែលសហការរៀបចំដោយទីភ្នាក់ងារសារព័ត៌មាន Yonhap News Agency និងក្រសួងរួបរួមជាតិ កូរ៉េ ដើម្បីពិភាក្សាលើបញ្ហាភូមិសាស្ត្រ​នយោបាយ​ដែលនៅសេសសល់ក្នុងឱកាសនៃខួបលើកទី ៧០ នៃការ ចងសម្ព័ន្ធមិត្ត រវាងរដ្ឋាភិបាលទីក្រុងសេអ៊ូល​ និងរដ្ឋាភិបាលទីក្រុង​វ៉ាស៊ីនតោន…៕

https://en.yna.co.kr/view/AEN20230629006400315



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`