កងទ័ពរបស់សហរដ្ឋអាមេរិក
កាលពីថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ សភាជាន់ទាបនៃសាធារណរដ្ឋឆែកបានផ្តល់ការគាំទ្រយ៉ាងរឹងមាំចំពោះសន្ធិសញ្ញាការពារជាតិជាមួយសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្ត របស់ខ្លួនក្នុងអង្គការណាតូនៅក្នុងដំណាក់កាលនៃការពិនិត្យ និងពិភាក្សាលើកដំបូង ដែលជាសញ្ញាថាកិច្ចព្រមព្រៀងនេះនឹងត្រូវបានផ្តល់សច្ចាប័ននៅក្នុង ប៉ុន្មានសប្តាហ៍ខាងមុខនេះ។
កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ (DCA) បានកំណត់ក្របខ័ណ្ឌសម្រាប់វត្តមាន យោធាដ៏មានសក្តានុពលរបស់សហរដ្ឋអាមេរិកនៅក្នុងទឹកដីរបស់សាធារណរដ្ឋឆែក គិតចាប់ពីបញ្ហាយុត្តាធិការលើកងទ័ពបរទេសរហូតដល់បញ្ហាបរិស្ថាន ឬច្បាប់សម្រាប់ប្រតិបត្តិការយានជំនិះ។ ប៉ុន្តែនេះមិនមែនមានន័យថា ការសម្រេចចិត្តច្បាស់លាស់ពិតជាត្រូវឱ្យមានវត្តមានយោធារបស់សហរដ្ឋអាមេរិក ឬ បង្កើតមូលដ្ឋានយោធាបរទេសនៅលើទឹកដីនេះទេ គឺត្រូវតែមានការយល់ព្រមដោយឡែកបន្ថែមទៀតពីសភា ហើយប្រធានបទនេះមិនមាននៅក្នុងរបៀបវារៈនៅពេលនេះទេ។ សាធារណរដ្ឋឆែកគឺជាប្រទេស សមាជិកណាតូទី២៥ ដែលបង្កើតកិច្ចព្រមព្រៀងនេះ។
កាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ លោក Jana Černochová រដ្ឋមន្ត្រីការពារជាតិឆែកបានមានប្រសាសន៍នៅពេលសភាបើកការជជែកដេញដោលថា “នៅពេលដែលការឈ្លានពានខាងយោធា ដ៏ឃោរឃៅរបស់សហព័ន្ធរុស្ស៊ីនៅតែកើតមានឡើងមិនឆ្ងាយពីព្រំដែនរបស់យើង និងផលប្រយោជន៍សន្តិ សុខរបស់សាធារណរដ្ឋឆែក ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិជាមួយសហរដ្ឋអាមេរិក”។ សន្ធិសញ្ញានេះនឹងទៅដល់ដៃគណៈកម្មាធិការនានា មុនការបោះឆ្នោតចុងក្រោយដែលអាចនឹងធ្វើឡើងនៅក្នុងខែកក្កដា ព្រមទាំងការផ្តល់សច្ចាប័ននៅក្នុងសភាជាន់ខ្ពស់ ៕
http://ព័ត៌មានសភាទ្វីបអាមេរិក ៣០-០៦-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://tvpworld.com/70901658/czech-lower-house-backs-defense-treaty-with-us-in-initial-vote
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម