លោក Isaac Herzog ប្រធានាធិបតីនៃរដ្ឋអ៊ីស្រាអែល
កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣ លោក Kevin McCarthy ប្រធានសភាតំណាងបានមាន ប្រសាសន៍ថា លោក Isaac Herzog ប្រធានាធិបតីនៃរដ្ឋអ៊ីស្រាអែលនឹងថ្លែងសុន្ទរកថាទៅកាន់សភាទាំងពីរ ក្នុង អំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅខែក្រោយ។ ការថ្លែងសុន្ទរកថានេះធ្វើឡើងក្នុងឱកាសខួបលើកទី៧៥ នៃការរំលឹកឡើងវិញនូវទំនាក់ទំនងរវាងអាមេរិក និងអ៊ីស្រាអែល។ លោក McCarthy បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំរីករាយដែលសភានឹងមានឱកាសស្តាប់ពីប្រធានាធិបតី Herzog ដែលតែងតែជាមេដឹកនាំដ៏អស្ចារ្យ និងមានឥទ្ធិពល ជាពិសេសក្នុងអំឡុងពេលនេះ”។ លោក McCarthy បានមានប្រសាសន៍បន្តទៀតថា “ការអញ្ជើញឱ្យថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំរួមគ្នានៃសភា គឺជាសក្ខីភាពមួយ សម្រាប់ទសវត្សរ៍ដែលមានការគាំទ្រពីគណបក្សទាំងពីរ (គណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ) និងសភា ទាំងពីរសម្រាប់ប្រទេសអ៊ីស្រាអែល ដែលហួសពីគោលនយោបាយរបស់គណបក្ស ហើយខ្ញុំទន្ទឹងរង់ចាំស្វាគមន៍ លោក Herzog មកកាន់សភា”….៕
https://www.ynetnews.com/article/hkar11wi00h
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម