logo logo
banner1
សភាហុងគ្រីនឹងមិនផ្តល់សច្ចាប័នលើការស្នើសុំរបស់ស៊ុយអែត ចូលក្នុងអង្គការណាតូ នៅមុនរដូវស្លឹកឈើជ្រុះនោះឡើយ
 

រូបភាពសភានៃប្រទេសហុងគ្រី

សភាប្រទេសហុងគ្រីនឹងមិនបោះឆ្នោតលើការផ្តល់សច្ចាប័នលើពាក្យសុំចូលក្នុងអង្គការណាតូ របស់ ព្រះរាជាណាចក្រស៊ុយអែត នៅសប្តាហ៍ចុងក្រោយនៃសម័យប្រជុំ​សភា​រដូវផ្ការីនោះឡើយ។ នេះបើតាម សារព័ត៌មានហុងគ្រី Hvg បានរាយការណ៍។ សភាហុងគ្រីរំពឹងថានឹងបញ្ចប់ការងាររបស់ខ្លួន នៅមុនសភា វិសមកាលរដូវក្តៅ ដោយមាន​ប្រជុំវិសាមញ្ញ ៣ថ្ងៃ។ ប៉ុន្តែយ៉ាងណាក៏ដោយ ការផ្តល់សច្ចាប័នលើពាក្យសុំ របស់ស៊ុយអែត នៅតែមិនស្ថិតក្នុងរបៀបវារៈ មានន័យថា ការបោះឆ្នោតប្រាកដ​ណាស់ថានឹង​ពន្យារពេល រហូតដល់រដូវស្លឹកឈើជ្រុះ។

មិនមានព័ត៌មានអំពីរបៀបវារៈនៃសម័យប្រជុំវិសាមញ្ញ ដែលគ្រោងនឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ នៅលើគេហទំព័រសភាហុងគ្រីនោះទេ។ លោកស្រី Agnes Vadai សមាជិកក្រុម ចម្រុះគណបក្សប្រឆាំងបានថ្លែងនៅលើបណ្តាសង្គមកាលពីដើមខែមិថុនាឆ្នាំ២០២៣ថានឹងមិនមានការ បោះឆ្នោតលើការផ្តល់​សច្ចាប័នលើ​ពាក្យស្នើសុំរបស់ស៊ុយអែតនៅសប្តាហ៍ក្រោយនោះទេ។ ដោយឡែក កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ សភាហុងគ្រីបានបោះឆ្នោតផ្តល់សច្ចាប័ន លើការ​សុំចូលជាសមាជិក អង្គការណាតូរបស់ហ្វាំងឡង់…៕

https://www.urdupoint.com/en/world/hungarian-parliament-will-not-ratify-swedens-1716195.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`