លោក Yevgeny Prigozhin មេដឹកនាំក្រុមទាហានស៊ីឈ្នួលប្រយុទ្ធ Wagner របស់រុស្ស៊ី
ឆ្លើយតបទៅនឹងសកម្មភាពរបស់ក្រុមទាហានស៊ីឈ្នួលប្រយុទ្ធ Wagner និងស្ថានភាពវិវត្តន៍ថ្មីៗនេះនៅក្នុងសហព័ន្ធរុស្ស៊ី បណ្តាប្រធានសភាតំបន់បាល់ទិកបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយអំពាវនាវឱ្យសហភាពអឺរ៉ុបចាត់ទុកក្រុម Wagner ថាជាអង្គការភេរវករ និងរឹតបន្តឹងទណ្ឌកម្មលើសាធារណរដ្ឋបេឡារុស ដែលផ្តល់ទីជម្រកដល់ក្រុមនេះ។
និងសន្តិសុខព្រំដែន” នៅព្រំដែនភាគខាងកើតរបស់ខ្លួនជាប់ជាមួយរុស្ស៊ី និងបេឡារុស និងត្រូវចាប់ផ្តើមនីតិវិធីដ៏សំខាន់ក្នុងការអញ្ជើញអ៊ុយក្រែនចូលរួមក្នុងអង្គការណាតូ នៅឯកិច្ចប្រជុំកំពូលថ្ងៃទី១១-១២ ខែកក្កដា ឆ្នាំ២០២៣ ក្នុងរដ្ឋធានីវីលនីញូស ប្រទេសលីទុយអានី។ សេចក្តីប្រកាសបានធ្វើឡើង បន្ទាប់ពីទាហានរបស់លោក Yevgeny Prigozhin បានចូលកាន់កាប់បន្ទាយទាហាននៅទីក្រុង Rostov-on-Don ស្ថិតនៅភាគខាងត្បូងប្រទេសរុស្ស៊ី កាលពីចុងសប្តាហ៍មុន និងបានគំរាមចល័តទ័ពនៅក្នុងទីក្រុងមូស្គូ ដើម្បីផ្តួលរំលំមេដឹកនាំយោធា។
ប្រធានសភាលីទុយអានី ឡេតូនី និងអេស្តូនីបានថ្លែងថា ខណៈដែលការចល័តទ័ពដើម្បីយុត្តិធម៌ នៅក្នុងទីក្រុងមូស្គូដោយក្រុមទាហានស៊ីឈ្នួលរបស់លោក Prigozhin គឺជាបញ្ហាផ្ទៃក្នុងរបស់រុស្ស៊ី ប៉ុន្តែវា ជាសញ្ញាមួយទៀតនៃការមិនអាចទស្សន៍ទាយបានរបស់រុស្ស៊ី។ ពួកគាត់ទាំងបីកត់សម្គាល់ថា សភាតំបន់បាល់ទិកបានចាត់ទុកជាយូរមកហើយថា ក្រុមទាហានស៊ីឈ្នួល Wagner ជាអង្គការភេរវករ ចំពោះការប្រព្រឹត្តដ៏កំណាចឃោរឃៅរបស់ពួកគេមកលើទឹកដីអ៊ុយក្រែន និងមកលើប្រជាជនអ៊ុយក្រែន។ យើងសូម អំពាវនាវជាថ្មីដល់សហភាពអឺរ៉ុបឱ្យដាក់បញ្ចូលក្រុមទាហានស៊ីឈ្នួល Wagner ទៅក្នុងបញ្ជីបុគ្គល ក្រុម និងអង្គភាពដែលជាប់ពាក់ព័ន្ធក្នុងសកម្មភាពភេរវករ (បញ្ជីភេរវករ) ចំពោះអំពើហិង្សា និងអស្ថិរភាពដែល ក្រុមនេះបានប្រព្រឹត្តនៅទ្វីបអាហ្រ្វិក និងទីកន្លែងដទៃទៀត។
បណ្តាប្រធានសភាតំបន់បាល់ទិកបានព្រមានថា ការបង្ហាញខ្លួនរបស់ក្រុម Wagner នៅក្នុងប្រទេសបេឡារុសអាចធ្វើឱ្យស្ថានភាពសន្តិសុខនៅព្រំដែនខាងកើតអង្គការណាតូ និងសហភាពអឺរ៉ុបកាន់តែមានភាពមិនជាក់លាក់ថែមទៀត។ យើងសូមបញ្ជាក់ជាថ្មីពីការថ្កោលទោសរបស់យើងលើរបបដឹកនាំរបស់លោក Lukashenko នៅក្នុងប្រទេសបេឡារុស ដែលគាំទ្រសង្រ្គាមរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន។ ការផ្តល់ទីជម្រកដល់ក្រុមទាហានស៊ីឈ្នួល Wagner ដែលជាអង្គការភេរវករ ពីសំណាក់បេឡារុស គឺមិនអាច ទទួលបានឡើយយើងអំពាវនាវឱ្យរឹតបន្តឹងការដាក់ទណ្ឌកម្មច្រើនថែមទៀតលើប្រទេសបេឡារុស៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ៣០-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.baltictimes.com/baltic_parliament_speakers_call_on_eu_to_label_wagner_as_terrorist_group/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម