លោក Ruslan Stefanchuk ប្រធានសភានៃប្រទេសអ៊ុយក្រែន
លោក Yaroslav Zhelezniak សមាជិកសភាប្រទេសអ៊ុយក្រែនបានថ្លែងតាមបណ្តាញទំនាក់ទំនង សង្គមតេឡេក្រាមរបស់លោកថា សភាអ៊ុយក្រែនបានអនុម័តសេចក្តីអំពាវនាវមួយដល់អ្នកចូលរួមកិច្ចប្រជុំ កំពូលអង្គការណាតូនៅក្នុងរដ្ឋធានីវីលនីញូសនៃសាធារណរដ្ឋលីទុយអានី ដែលនឹងធ្វើឡើងនៅថ្ងៃអង្គារ និងថ្ងៃពុធទី១១-១២ ខែកក្កដា ឆ្នាំ២០២៣។ សមាជិកសភាអ៊ុយក្រែនចំនួន ២៧៩រូប បានបោះឆ្នោត គាំទ្រពង្រាងសេចក្តីសម្រេចលេខ៩៤៣០។
គោលដៅចម្បងនៃសេចក្តីអំពាវនាវ គឺស្នើដល់បណ្តារដ្ឋជាសមាជិកអង្គការណាតូបេ្តជ្ញាចិត្តក្នុងការ ផ្តល់ការធានាការទទួលបានសមាជិកភាពពេញពេញនៅក្នុងអង្គការសម្ព័ន្ធមិត្តមួយនេះ ដើម្បីផ្តល់យន្តការ មួយអញ្ជើញអ៊ុយក្រែនចូលក្នុងអង្គការ។ អ្នកចូលរួមក្នុងកិច្ចប្រជុំកំពូល ត្រូវបានស្នើឱ្យគាំទ្ររូបមន្តសន្តិភាព របស់លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន ដើម្បីបង្កើតនូវយុត្តិធម៌គ្រប់ជ្រុងជ្រោយ និង សន្តិភាពយូរអង្វែងនៅក្នុងប្រទេសអ៊ុយក្រែន សម្រាប់សន្តិសុខសកល ក៏ដូចជាបង្កើតនូវយន្តការមួយ សម្រាប់ពិគ្រោះយោបល់ពីវិបត្តិនៅក្រែនដោយផ្អែកលើមាត្រា៤ នៃសន្ធិសញ្ញាទីក្រុងវ៉ាស៊ីនតោនដើម្បី ពិគ្រោះយោបល់ ក្នុងករណីមានការគំរាមកំហែងដល់បូរណភាពទឹកដី ឯករាជ្យភាពនយោបាយ ឬសន្តិ សុខអ៊ុយក្រែន ឬរដ្ឋជាសមាជិកអង្គការណាតូណាមួយ…៕
https://www.ukrinform.net/rubric-polytics/3728862-ukrainian-parliament-adopts-appeal-to-participants-of-nato-summit-in-vilnius.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម