សភាជាន់ទាបបេឡារុស អនុម័តគាំទ្រកិច្ចព្រមព្រៀងបេឡារុស-រុស្ស៊ី ស្តីពីមជ្ឈមណ្ឌលហ្វឹកហាត់ប្រយុទ្ធ
សភាតំណាងនៃសាធារណរដ្ឋបេឡារុស បានអនុម័តគាំទ្រសេចក្តីព្រាងច្បាប់ស្តីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្តីពីការបង្កើត និងប្រតិបត្តិការមជ្ឈមណ្ឌលហ្វឹកហាត់ប្រយុទ្ធសម្រាប់ ការហ្វឹកហាត់រួមគ្នានៃបុគ្គលិកយោធាបេឡារុស និងសហព័ន្ធរុស្ស៊ី។
សេចក្តីព្រាងច្បាប់ខាងលើត្រូវបានក្រុមប្រឹក្សារដ្ឋមន្រ្តីបញ្ជូនមកកាន់សភា។ កិច្ចព្រមព្រៀងមួយនេះត្រូវបានចុះហត្ថលេខានៅក្នុងរដ្ឋធានីមីនស្ក៍ ប្រទេសបេឡារុស កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ដោយផ្អែកលើក្រឹត្យប្រធានាធិបតីបេឡារុសស្តីពីពង្រាងកិច្ចព្រមព្រៀងអន្តរជាតិកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ កិច្ចព្រមព្រៀងបានកំណត់ពីភារកិច្ចចម្បងរបស់ពួកគេ និងមធ្យោបាយសម្រាប់ក្រសួងការពារ ជាតិប្រទេសនៃទាំងពីរធ្វើអន្តរកម្មសម្រាប់ការផ្តល់ការគាំទ្រគ្រប់ជ្រុងជ្រោយ ដល់ប្រតិបត្តិការរបស់មជ្ឈ មណ្ឌល។ ក្រសួងការពារជាតិបេឡារុស និងរុស្ស៊ីជាអ្នកទទួលខុសត្រូវចំពោះកិច្ចព្រមព្រៀង។
សម្រាប់ការកំណត់ដែនយុត្តាធិការ និងជំនួយផ្នែកច្បាប់ពាក់ព័ន្ធប្រតិបត្តិការរបស់មជ្ឈមណ្ឌលភាគីទាំងពីរនឹងគោរពតាមកិច្ចព្រមព្រៀងស្តីពីដែនសមត្ថកិច្ច និងជំនួយផ្នែកច្បាប់។ ក្នុងករណីពាក់ព័ន្ធនឹងការស្នាក់នៅជាបណ្តោះអាសន្នរបស់កងកម្លាំងសន្តិសុខសមូហភាព នៅលើទឹកដីនៃរដ្ឋជាសមាជិកអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ មិនថាកិច្ចព្រមព្រៀងស្តីការបង្កើតនិងប្រតិបត្តិការមជ្ឈមណ្ឌលហ្វឹកហាត់ប្រយុទ្ធសម្រាប់ការហ្វឹកហាត់រួមគ្នានៃបុគ្គលិកយោធាបេឡារុស និងសហ ព័ន្ធរុស្ស៊ីចូលជាធរមាន ឬមិនចូលនោះឡើយ។ សេចក្តីព្រាងច្បាប់ខាងលើបានបង្ហាញពីការប្តេជ្ញាចិត្តរបស់បេឡារុសក្នុងការគោរពតាមកិច្ចព្រមព្រៀង។ ការអនុម័តសេចក្តីព្រាងច្បាប់នេះនឹងមិនប៉ះពាល់ដល់ហិរញ្ញវត្ថុ សេដ្ឋកិច្ច នយោបាយ ឬផលវិបាកដទៃទៀតសម្រាប់បេឡារុសនោះឡើយ។
សេចក្តីព្រាងច្បាប់ស្តីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្តីពីការបង្កើត និងប្រតិ បត្តិការមជ្ឈមណ្ឌលហ្វឹកហាត់ប្រយុទ្ធសម្រាប់ការហ្វឹកហាត់រួមគ្នានៃបុគ្គលិកយោធាសាធារណរដ្ឋបេឡារុស, និងសហព័ន្ធរុស្ស៊ីមិនមានខចែងណាមួយផ្ទុយនឹងរដ្ឋធម្មនុញ្ញនោះឡើយ។ កិច្ចព្រមព្រៀងនេះ ស្របតាមច្បាប់ និងបទប្បញ្ញត្តិនានា គឺស៊ីគ្នាទៅនឹងលក្ខណៈវិនិច្ឆ័យដែលបានបង្កើតឡើងសម្រាប់វាយតម្លៃច្បាប់ និងនិយតកម្ម៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៩-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://eng.belta.by/politics/view/belarusian-russian-agreement-on-combat-training-centers-ratified-by-parliaments-lower-chamber-159911-2023/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម