logo logo
banner1
គណៈប្រតិភូសមាជិកសភាអៀរឡង់ អញ្ជើញដល់កោះតៃវ៉ាន់
 

គណៈប្រតិភូសភានៃសាធារណរដ្ឋអៀរឡង់

គណៈប្រតិភូសភានៃសាធារណរដ្ឋអៀរឡង់មួយក្រុមបានអញ្ជើញដល់កោះតៃវ៉ាន់ សម្រាប់ដំណើរ ទស្សនកិច្ចរយៈពេល ៥ថ្ងៃ ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកស្តីពីចំណងទាក់ទងរវាងតៃវ៉ាន់ និង អៀរឡង់ ភាពធន់នៃសេដ្ឋកិច្ច និង​ស្ថានការណ៍នៅក្នុងច្រកសមុទ្ទតៃវ៉ាន់។ ក្រសួងការបរទេសកោះតៃវ៉ាន់(MOFA) បានចេញសេចក្តីថ្លែងការណ៍មួយថា គណៈប្រតិភូសភាអៀរឡង់នឹងចូលចួបលោក Tsai Chi- chang អនុប្រធានសភាតៃវ៉ាន់ ក៏ដូចជា មន្រ្តីក្រសួងការបរទេស ក្រសួងកិច្ចការសេដ្ឋកិច្ច ក្រសួងអភិវឌ្ឍឌីជីថល ក្រសួងសុខាភិបាល និងសុខុមាលភាព វិទ្យាស្ថានស្រាវ ជ្រាវការពារជាតិ និងសន្តិសុខជាតិ រួមទាំង ទីតាំងវប្បធម៌ និងវិទ្យាស្ថានសេដ្ឋកិច្ច។

លោក John McGuinness ប្រធានក្រុមមិត្តភាពសភាអៀរឡង់តៃវ៉ាន់ បានដឹកនាំគណៈប្រតិភូសមាជិកសភាមួយ​ចំនួន​មកកាន់តៃវ៉ាន់។ ទស្សនកិច្ចនេះ ឆ្លុះបញ្ចាំងពីមិត្តភាពរវាងសភាអៀរឡង់ និងសភា តៃវ៉ាន់។ លោក John និងសមាជិក​គណៈប្រតិភូគឺជាមិត្តភក្តិគ្មានថ្ងៃប្រែប្រួលរបស់តៃវ៉ាន់ ដែលតែងតែគាំទ្រតៃវ៉ាន់យ៉ាងសកម្មសម្រាប់ការចូលរួមក្នុងអង្គការ​អន្តរជាតិនានា ដូចជា សន្និបាតអង្គការសុខភាពពិភព លោកជាដើម។ ក្រសួងការបរទេសតៃវ៉ាន់បានគូសបញ្ជាក់ថា តៃវ៉ាន់ និងអៀរឡង់បានចែករំលែកតម្លៃ សកលដូចជា ប្រជាធិបតេយ្យ សេរីភាព និងនីតិរដ្ឋ។ តៃវ៉ាន់នឹងបន្តធ្វើការងារជាមួយ​បណ្តា​ប្រទេសដែល មានចិត្តគំនិតដូចគ្នា រួមទាំង អៀរឡង់ដើម្បី “ពង្រឹងភាពធន់នៃសហគមន៍ប្រជាធិបតេយ្យសកល គាំទ្រការ​អភិវឌ្ឍប្រជាធិបតេយ្យ លើកកម្ពស់ការផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ”។

គួរបញ្ជាក់ផងដែរថា កាលពីខែមេសា ឆ្នាំ២០២៣កន្លងមក សមាជិកសភាចម្រុះគណបក្សមួយក្រុមបានបង្កើតក្រុម​មិត្តភាព​អន្តរសភា​តៃវ៉ាន់-អៀរឡង់។ លោកស្រី Chen Ching-min សមាជិកសភាមកពី គណបក្សចម្រើនប្រជាធិបតេយ្យ ជាស្ថាបនិក និងជាប្រធានក្រុមមិត្តភាពមួយនេះបានថ្លែងថា លោកស្រី សង្ឃឹមថានឹងប្រើប្រាស់ ក្រុមមិត្តភាពសភាដើម្បីលើក​កម្ពស់មិត្តភាពរវាងសមាជិកសភាតៃវ៉ាន់ និងអៀរឡង់ និងក្រសួង-ស្ថាប័ននានារបស់រដ្ឋាភិបាលនៅគ្រប់កម្រិតទាំងអស់។ ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ​ អៀរឡង់ បានបង្ហាញការគាំទ្ររបស់ខ្លួនចំពោះកោះតៃវ៉ាន់ ក្នុងឆ្នាំ២០២១ ព្រឹទ្ធសភាអៀរឡង់បាន​អនុម័តសេចក្តីសម្រេចមួយគាំទ្រការចូលរួមរបស់កោះតៃវ៉ាន់ក្នុងអង្គការអន្តរជាតិនានា និងបានថ្កោលទោសការរំលោភ​សិទ្ធិមនុស្សរបស់សាធារណរដ្ឋប្រជាមានិតចិនផងដែរ៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៩-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.taiwannews.com.tw/en/news/4930374



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`