logo logo
banner1
សភាក្រូអាស៊ី ទទួលស្គាល់មហាគ្រោះអត់ឃ្លាន «Holodomor» ថាជាអំពើប្រល័យពូជសាសន៍ប្រជាជនអ៊ុយក្រែន
 

រូបភាពសភានៃសាធារណរដ្ឋក្រូអាស៊ី

លោក Dmytro Kuleba រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ុយក្រែនបានបង្ហោះសារក្នុងបណ្តាញសង្គមTwitter របស់លោកថា  សភានៃសាធារណរដ្ឋក្រូអាស៊ីបានទទួលស្គាល់ថា មហាគ្រោះអត់ឃ្លាន«Holodomor» ឆ្នាំ ១៩៣២-១៩៣៣ ជាអំពើ​ប្រល័យ​ពូជសាសន៍ប្រជាជនអ៊ុយក្រែន។ ថ្ងៃនេះ ក្រូអាស៊ីបានទទួលស្គាល់ថា មហាគ្រោះអត់ឃ្លានឆ្នាំ១៩៣២-១៩៣៣ ជាអំពើ​ប្រល័យ​ពូជសាសន៍លើប្រជាជនអ៊ុយក្រែន។ លោក សូមដឹងគុណដល់សភាក្រូអាស៊ីដែលផ្តល់កិត្តិយសដល់​ការចងចាំនៃ​ជនរងគ្រោះរាប់លាននាក់ ជាមួយនឹង ការបោះឆ្នោតជាប្រវត្តិសាស្រ្តមួយនេះ។ ពិភពលោកទទួលស្គាល់មហាគ្រោះ​អត់ឃ្លាន​ជា​អំពើប្រល័យពូជ សាសន៍បន្តកើនឡើងយ៉ាងឆាប់រហ័ស។

កន្លងមកកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ សភាស្លូវ៉ាគីបានអនុម័តទទួលស្គាល់មហាគ្រោះអត់ ឃ្លានឆ្នាំ១៩៣២-១៩៣៣ ជាអំពើប្រល័យពូជសាសន៍ប្រជាជនអ៊ុយក្រែន។ ថ្ងៃទី២៥ ខែឧសភា សភា ចក្រភពអង់គ្លេសបានអនុម័តសេចក្តី​សម្រេច​ទទួលស្គាល់ដូចគ្នា។ ថ្ងៃទី៨ ខែមីនា សភាជាន់ទាបបារាំង និងថ្ងៃទី១៧ ខែឧសភា ព្រឹទ្ធសភាបារាំងក៏បានទទួល​ស្គាល់​ដូចគ្នា។ ថ្ងៃទី១០ ខែមីនា សភាតំណាង បែលហ្ស៊ិកក៏ទទួលស្គាល់ដូចគ្នា។ លើសពីនេះទៀត កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ព្រឹទ្ធសភាសាធា រណរដ្ឋឆែកក៏ទទួលស្គាល់បែបនេះដូចគ្នា…៕

https://ukranews.com/en/news/941508-croatia-recognizes-holodomor-as-genocide-of-ukrainian-people



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`