logo logo
banner1
ប្រធានរដ្ឋសភាកូរ៉េខាងត្បូងស្នើឱ្យនូវែលសេឡង់គាំទ្រកិច្ចខិតខំ ប្រឹងប្រែងរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ២០៣០
 

លោក Kim Jin-pyo ប្រធានរដ្ឋសភាកូរ៉េខាងត្បូង (ឆ្វេង) ចាប់ដៃជាមួយសមភាគីរបស់លោក គឺលោក Adrian Paki Rurawhe ប្រធានសភាតំណាងនូវែលសេឡង់ នៅរដ្ឋធានីវែលីងតោន នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣

រដ្ឋធានីសេអ៊ូល៖ កាលពីថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ ខុទ្ទកាល័យប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានប្រកាសថា លោក Kim Jin-pyo ប្រធានរដ្ឋសភាកូរ៉េខាងត្បូង បានជួបពិភាក្សាការងារជាមួយសមភាគីរបស់លោកក្នុង ប្រទេសនូវែលសេឡង់ និងបានស្នើឱ្យគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការធ្វើជាម្ចាស់ផ្ទះ​ពិព័រណ៍ពាណិជ្ជកម្ម​អន្តរជាតិ the 2030 World Expo នៅទីក្រុងកំពង់ផែ Busan ភាគអាគ្នេយ៍។ លោក Kim បានថ្លែងក្នុងអំឡុងនៃកិច្ចប្រជុំរបស់​លោកជាមួយលោក Adrian Paki Rurawhe ប្រធានសភាតំណាងនូវែលសេឡង់ក្នុងរដ្ឋធានីវែលីងតោនថា             «ប្រសិនបើទីក្រុង Busan ដែលជាទីក្រុងមួយក្នុងសម័យសង្គ្រាមកូរ៉េ​​ មានសមត្ថភាពធ្វើជាម្ចាស់ផ្ទះនៃ​ពិព័រណ៍​ពាណិជ្ជកម្មនេះបាន នោះវាអាចជាការបញ្ជូនសារសន្តិភាព និងភាពរុងរឿង ទៅកាន់សហគមន៍អន្តរជាតិ រួមទាំងប្រទេស​ដែលនៅដីកោះប៉ាស៊ីហ្វិចទាំងមូល ផងដែរ»។

ប្រធានសភានៃប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរអំពី ភាពជាដៃគូពាណិជ្ជកម្ម សេដ្ឋកិច្ច និង ការផ្តល់គ្រឿង​ឥស្សរិយយសជូនអតីតយុទ្ធជនសម័យសង្គ្រាមកូរ៉េ។ លោក Kim បានលើកឡើងទៀតថា ពាណិជ្ជក​ម្មរបស់កូរ៉េខាងត្បូង​ជាមួយនូវែលសេឡង់ បានងើបឡើងវិញ ចាប់តាំងពីក្រោយការផ្ទុះជំងឺរាតត្បាតកូវីដ-១៩ មក បានកើនឡើង ៦៣% រៀងរាល់​ឆ្នាំ។ លោក Kim បានអំពាវនាវឱ្យដៃគូទាំងអស់នាពេលអនាគត ក្នុងការអភិវឌ្ឍគ្រឿងម៉ាស៊ីនថ្មីៗ ដូចជា គ្រឿង​ម៉ាស៊ីន​ប្រើថាមពលអ៊ីដ្រូហ្សែន និងគ្រឿងម៉ាស៊ីនប្រើវត្ថុធាតុដើមកែច្នៃឡើងវិញ តាមរយៈកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនានា​តាមប្រព័ន្ធណិតវើកនៃប្រទេសទាំងពីរ ដែលបានបង្កើតឡើងអស់រយៈពេលជាច្រើនឆ្នាំ។

លោក Rurawhe បានថ្លែងថា កូរ៉េខាងត្បូង បានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេទី៥ របស់ នូវែលសេឡង់ ហើយលោក​សង្ឃឹមថា​ កិច្ចសហប្រតិបត្តិការនេះ នឹងជួយសេដ្ឋកិច្ចរបស់ជនជាតិដើម​នូវែលសេឡង់។ បន្ទាប់ពីជំនួបនោះ លោក kim បានធ្វើទស្សនកិច្ចនៅសារមន្ទីររំលឹកដល់វិញ្ញាណក្ខន្ធយុទ្ធជនពលីក្នុងសម័យសង្គ្រាមនៅទីក្រុងដីកោះ Auckland ភាគខាងជើង និងបានសម្តែងការគោរពចំពោះអតីតយុទ្ធជនដែលបានពលីក្នុងសម័យសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣។

លោក Rurawhe ក៏បានជួបសម្តែងការគួរសមជាមួយលោកស្រី Melissa Lee សមាជិកាសភា​នូវែលសេឡង់ដើម​កំណើត​កូរ៉េ​​ដំបូងគេ នៅស្ថានទូតកូរ៉េខាងត្បូងប្រចាំនូវែលសេឡង់ ហើយបានថ្លែងអំណរគុណដល់លោកស្រី ចំពោះការគាំទ្រលើ​ការផ្លាស់សភានៃប្រទេសទាំងពីរ…៕

 



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`