ព្រះវិហារ St. Nicholas Greek Orthodox
ព្រះវិហារ St. Nicholas បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ លោក Kevin McCarthy ប្រធានសភាតំណាងសហរដ្ឋអាមេរិក បានក្លាយជាមន្ត្រី រដ្ឋាភិបាលជាន់ខ្ពស់ដំបូងគេដែលបានអញ្ជើញទៅទស្សនាព្រះវិហារ The Greek Orthodox ដែលត្រូវបាន សាងសង់ឡើងវិញនៅទីតាំងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក (WTC) នៅទីក្រុងញូវយ៉ក ដើម្បីរំលឹកដល់ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងការវាយប្រហារដោយភេរវកម្មកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០០១។
សេចក្តីថ្លែងការណ៍បានឱ្យដឹងបន្ថែមទៀតថា “លោក Kevin McCarthy បានធ្វើទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់ព្រះវិហារ St. Nicholas Greek Orthodox និងទីសក្ការៈបូជាជាតិ (National Shrine) នៅ មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុងញូវយ៉ក” ។ ទីសក្ការៈបូជាជាតិ St. Nicholas គឺជាទីសក្ការៈ បូជាដែលគោរពដល់ការចងចាំរបស់មនុស្សចំនួន ៣,០០០នាក់ ដែលបានបាត់បង់ជីវិតយ៉ាងសោកនាដ កម្មកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលជាកន្លែងសម្រាប់គោរពបូជាចំពោះជីវិតមនុស្សដែលបានស្លាប់បាត់បង់ជីវិត និងការរំលឹកអំពីទីកន្លែង ព្រមទាំងរបៀបដែលពួកគេបានស្លាប់។
កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ភេរវករអាល់កៃដា (ត្រូវបានហាមឃាត់នៅក្នុងសហព័ន្ធរុស្ស៊ី) បានប្លន់យន្តហោះចំនួនពីរគ្រឿងទៅបុកបំផ្ទុះមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកក្នុងទីក្រុងញូវយ៉ក ខណៈ យន្តហោះទី៣ បានវាយប្រហារមន្ទីរបញ្ចកោណនៅជិតទីក្រុងវ៉ាស៊ីនតោន និងយន្តហោះទី៤ បានធ្លាក់នៅ រដ្ឋ Pennsylvania។ ព្រះវិហារ St. Nicholas ត្រូវបានកប់ទាំងស្រុង បន្ទាប់ពីប៉មខាងត្បូងរបស់មជ្ឈ មណ្ឌលពាណិជ្ជកម្មពិភពលោកបានដួលរលំ បន្ទាប់ពីការវាយប្រហារដោយក្រុមភេរវកម្ម។ ព្រះវិហារបានបើកសម្រាប់បម្រើការវិញក្នុងខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីការសាងសង់ឡើងវិញអស់រយៈពេលពីរទសវត្សរ៍៕
http://ព័ត៌មានសភាទ្វីបអាមេរិក ២៩-០៦-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/us-house-speaker-visits-greek-cathedral-at-gr-1715638.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម