logo logo
banner1
ទិវាអន្តរជាតិសភានឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣
 

ទិវាអន្តរជាតិសភា នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣

ទិវាអន្តរជាតិសភានឹងប្រារព្ធធ្វើឡើងនៅថ្ងៃសុក្រទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីជាកិត្តិយសដល់អភិបាលកិច្ចប្រព័ន្ធសភា។ ទិវាអន្តរជាតិសភាបានប្រារព្ធធ្វើឡើងជាលើកទី១ ដោយសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០១៨។ ទិវាខាងលើទទួលស្គាល់ប្រព័ន្ធដ៏ស្ថិតស្ថេរ និងមាន  លក្ខណៈពិសេសប្លែកគេនៃប្រជាធិបតេយ្យសភា ថាជា​បទដ្ឋានសម្រាប់តំណាងនយោបាយ។ ទិវាមួយនេះ ក៏ទទួលស្គាល់ពីមធ្យោបាយដែលប្រព័ន្ធសភាអាចធ្វើការស្វ័យវាយតម្លៃ​ដើម្បីវឌ្ឍនភាពរកឱ្យឃើញនូវបញ្ហា ប្រឈម និងរិះរកវិធីសាស្រ្តដើម្បីដោះស្រាយបញ្ហាទាំងនោះ។

ប្រវត្តិនៃទិវាអន្តរជាតិសភា

      ទិវាអន្តរជាតិសភា គឺជាពិធីមួយធ្វើឡើងជារៀងរាល់ឆ្នាំ នៃអភិបាលកិច្ចប្រព័ន្ធសភា។ ទិវានេះជាកិត្តិយសដល់តម្លៃជា​មូលដ្ឋាននៃប្រព័ន្ធសភា និងជាការបេ្តជ្ញារបស់តំណាងនយោបាយទៅកាន់ប្រជាជនរាប់ពាន់លាននាក់។ ​មហាសន្និបាត​អង្គការសហប្រជាជាតិទទួលស្គាល់តួនាទីរបស់សភា ក្នុងការធានានូវការទទួលខុសត្រូវខ្ពស់ជាងមុន និងតម្លាភាពរបស់​ប្រជាជននៅក្នុងអំណាច។ ទិវាអន្តរជាតិសភា ជាការកត់សម្គាល់នូវខួបអនុស្សាវរីយ៍របស់សហភាពអន្តរសភា (IPU) ដែល​បង្កើតឡើងនៅក្នុងឆ្នាំ១៨៨៩ ក្នុងនាម ជាតំណាងផ្លូវការរបស់អភិបាលកិច្ចប្រព័ន្ធសភា។ IPU គឺជាអង្គការសភាសកល​មួយ​ដែល​ធ្វើការងារលើការលើកកម្ពស់អភិបាលកិច្ចប្រជាធិបតេយ្យ តំណាងមនុស្ស តម្លៃនៃប្រជាធិបតេយ្យ និងបំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋនៃសង្គម។

សហភាពអន្តរសភា(IPU) ធ្វើការយ៉ាងដិតដល់ដើម្បីប្រជាធិបតេយ្យ សន្តិភាព សមភាពយែនឌ័រ សិទ្ធិមនុស្ស ការផ្តល់​អំណាចដល់យុវជន កិច្ចសន្ទនានយោបាយ និងច្រើនជាងនេះទៀត។ អង្គការមួយនេះក៏ដាក់ចេញផងដែរនូវចំណេះជំនាញ​ ដើម្បីបំផុសគំនិតឱ្យមានការចូលរួមរបស់ស្រ្តី សំឡេងភាគតិច​ យុវជនវ័យក្មេង ជនមានពិការភាព និងសំឡេងភាគតិច​នៅ​ក្នុង​តំណាងប្រជាធិបតេយ្យ។ សភាគឺជាសរសរស្តម្ភនៃដំណើរការប្រជាធិបតេយ្យ។ ពាក្យថាសភា «Parliament» មានប្រភព​ដើមចេញមកពីភាសាបារាំង «Parler»

មានន័យថា​ និយាយ។ សម្រាប់មនុស្សរាប់រយលាននាក់ ការតំណាងនយោបាយ (ការក្លាយជាសមាជិកសភា) គឺជាក្តីសុបិន​មួយដែលពិបាកនឹងឈោងដល់។

សហភាពអន្តរសភា(​IPU)  តំណាងនូវសាមគ្គីភាពជាមួយសកម្មជន បុគ្គលិកសង្គម និងអ្នកដែលមានចំណាប់អារម្មណ៍​ខ្លាំងដែលប៉ងប្រាថ្នាស្ថិតក្រោមការគ្រប់គ្រងរបស់រចនាសម្ព័ន្ធ និងបទដ្ឋាននៃប្រជាធិបតេយ្យសភា។ ទិវាអន្តរជាតិសភា ក៏​ដើរ​តួនាទីជាអ្នករំលឹកផងដែរ សម្រាប់យើងទាំងអស់គ្នាឱ្យខិតខំតស៊ូពុះពារ ដើម្បីទទួលបានភាពជាតំណាងល្អប្រសើរ​ជាងមុន នៅក្នុងសាលនៃអំណាច។ គោលដៅដ៏សំខាន់​ របស់សភា គឺដើម្បីបញ្ចេញមតិរបស់អ្នក ទៅកាន់អ្នកដែលមិនអាចបញ្ចេញ​មតិបាន។ ការងារសភា គឺជាការងារមួយដ៏លំបាក ហើយដើម្បីអាចសម្រេចការងារនេះបាន លុះត្រាតែមានការចូលរួមពី​ប្រជាពលរដ្ឋទាំងមូល៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៨-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://nationaltoday.com/international-day-of-parliamentarism/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`