លោក Igor Grosu ប្រធានសភានៃសាធារណរដ្ឋម៉ុលដាវី
លោក Igor Grosu ប្រធានសភាម៉ុលដាវី និងជាមេដឹកនាំគណបក្សកាន់អំណាច គឺគណបក្សសកម្មភាព និងសាមគ្គីភាព(PAS) បានថ្លែងថា សាធារណរដ្ឋម៉ុលដាវីនឹងប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀង ស្តីពីសមាជិកភាពនៃសន្និបាតអន្តរសភានៃបណ្តារដ្ឋឯករាជ្យខំមិនវែល(IPA-CIS) នៅពេលបញ្ចប់សម័យ ប្រជុំសភារដូវក្តៅ។ យើងចាប់ផ្តើមនីតិវិធីនៃការលាឈប់ពីសន្និបាតអន្តរសភា (IPA-CIS) ផែនការនេះ នឹងធ្វើឡើងឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន នៅពេលសភាបញ្ចប់សម័យប្រជុំសភារដូវក្តៅដែលយើងនឹងបោះឆ្នោតនៅក្នុងសភា ដើម្បីប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងខាងលើ។
លោក Grosu បានថ្លែងប្រាប់សារព័ត៌មាន TVR Moldova ថា តាមធម្មតាយើងនឹងអនុវត្តតាមនីតិវិធី ផ្លូវច្បាប់ សេចក្តីព្រាងគឺស្ថិតនៅក្នុងដៃរបស់អំណាចនីតិប្រតិបត្តិហើយ នីតិវិធីនៃការលាឈប់បានចាប់ផ្តើម ធ្វើឡើង។ លោក Grosu បានថ្លែងថា អាជ្ញាធរនឹងត្រួតពិនិត្យមើលលើករណីខ្លះ ពីវត្តមាននៃកិច្ចព្រមព្រៀង ទ្វេភាគីជាមួយរដ្ឋជាសមាជិកអង្គការបណ្តារដ្ឋឯករាជ្យខំមិនវែល (CIS) ខ្លះ។ ចាប់តាំងពីឆ្នាំ២០២២មក អាជ្ញាធរម៉ុលដាវី បានចាប់ផ្តើមពិភាក្សាអំពីភាពចាំបាច់ក្នុងការប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងមួយ ចំនួនជាមួយអង្គការ CIS.. ៕
https://www.urdupoint.com/en/world/moldova-plans-to-quit-cis-interparliamentary-1715322.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម