ទង់ជាតិនៃប្រទេសគុយបា និងប្រទេសវៀតណាម
កាលពីថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ លោក Rolando Gonzalez ប្រធានគណៈកម្មាធិការទំនាក់ទំនងអន្តរជាតិនៃរដ្ឋសភាអំណាចប្រជាជនគុយបា បានទទួលជួបសន្ទនាការងារជាមួយលោក Le Hoai Trung សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម (PCV)។ នៅក្នុងជំនួបពិភាក្សា ដែលបានធ្វើឡើងនៅវិមានរដ្ឋសភាក្នុងរដ្ឋធានីឡាហាវ៉ាន លោក Gonzalez បានសង្កត់ធ្ងន់លើមោទនភាព នៃការផ្លាស់ប្តូរទស្សនកិច្ច និងបទពិសោធន៍ការងារជាមួយតំណាងប្រជាជននៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាប្រទេសមានចំណងទាក់ទងយ៉ាងជិតស្និទ្ធជាមួយប្រទេសគុយបាជាប្រវត្តិសាស្ត្រលើគ្រប់វិស័យ រួមទាំងទំនាក់ទំនងអន្តរសភាផងដែរ។
លោក Gonzalez មានប្រសាសន៍ថា “យើងស្វាគមន៍គណៈប្រតិភូវៀតណាម ក្នុងស្មារតីនៃការពង្រឹងចំណងមិត្តភាពជាបងប្អូន និងស្វាគមន៍ចំពោះការធ្វើឱ្យចំណងមិត្តភាពនេះកាន់តែរឹងមាំខ្លាំងជាងមុនបន្ថែម ទៀត”។ យោងតាមព័ត៌មានដែលចេញផ្សាយដោយស្ថាប័ននីតិប្បញ្ញត្តិគុយបា បានឱ្យដឹងថា លោក Le Hoai Trung ដែលមានតួនាទីជាប្រធានគណៈកម្មការទំនាក់ទំនងកិច្ចការបរទេសនៃបក្សកុម្មុយនិស្តវៀតណាម បានថ្កោលទោសការបិទផ្លូវសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ដែលដាក់ដោយសហរដ្ឋអាមេរិកដែលប្រឆាំង នឹងដែនកោះមួយនេះ ហើយទាមទារឱ្យមានការលុបបំបាត់ការដាក់ទណ្ឌកម្មមកលើប្រទេសគុយបា។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពីបញ្ហាបច្ចុប្បន្នរបស់ប្រទេសរៀងៗខ្លួន និងការប្រព្រឹត្តទៅនៃស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ។ បន្ទាប់មក គណៈប្រតិភូវៀតណាម បានអញ្ជើញទៅទស្សនកិច្ចគម្រោងអភិវឌ្ឍន៍ផលិត កម្មស្រូវ វៀតណាម-គុយបា នៅទីក្រុង Matanzas ដែលស្ថិតនៅភាគខាងលិចនៃប្រទេសគុយបា ៕
http://ព័ត៌មានសភាទ្វីបអាមេរិក ២៨-០៦-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.plenglish.com/news/2023/06/26/vietnamese-party-leader-visits-cuban-parliament/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម