logo logo
banner1
ពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី នឹងត្រូវ ប្រព្រឹត្តនៅទីលានមុខរដ្ឋសភាទៅតាមទំនៀមទម្លាប់
 

លោក Yoon Suk-yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េដែលទើបជាប់ឆ្នោត

ទីក្រុងសេអ៊ូល៖ កាលពីថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ ប្រធានគណៈកម្មាធិការរៀបចំពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានថ្លែងថា ពិធីចូលកាន់តំណែង របស់លោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង នឹងត្រូវបានគេប្រារព្ធធ្វើនៅទីលានមុខរដ្ឋសភាទៅតាមទំនៀមទម្លាប់ដែលអ្នកកាន់តំណែងមុនៗបានប្រារព្ធធ្វើនៅទីនោះ។ លោក Park Joo-sun ដែលជាអ្នកទទួលបន្ទុកលើការរៀបចំពិធីចូលកាន់តំណែងរបស់លោកប្រធានាធិបតី Yoon បានថ្លែងថា តាមទំនៀមទម្លាប់ដែលយើងធ្លាប់បានគិតកន្លងមក ការរៀបចំពិធីល្អបំផុត គឺប្រារព្ធធ្វើនៅរដ្ឋសភា ហើយ ប្រធានាធិបតីជាប់ឆ្នោតបានយ៉ាងសប្បាយ។

ពិធីនេះ នឹងត្រូវបានគេប្រារព្ធធ្វើនៅទីលានមុខរដ្ឋសភា ហើយប្រសិនបើមានភ្លៀង ពិធីនេះនឹងត្រូវរៀបចំប្រារព្ធធ្វើនៅក្នុងសាលធំ Rotunda Hall នៃអាគាររដ្ឋសភា។ ទីលានមុខរដ្ឋសភានេះ អាចដាក់ភ្ញៀវបានរហូតដល់ ៥០.០០០ នាក់ ស្របពេលដែលសាលធំ Rotunda Hall ដាក់ភ្ញៀវបានត្រឹមតែ ៤០០ នាក់ប៉ុណ្ណោះ។

គណៈកម្មាធិការនេះបានឱ្យដឹងទៀតថា លោក Lee Do-hoon ដែលជាអ្នកបានរៀបចំកម្មវិធី និង ដឹកនាំការបើក និងបិទពិធីប្រកួតកីឡាអូឡាំពិករដូវរងា Pyeong Chang ឆ្នាំ២០១៨, រួមទាំងការរៀបចំពិធីចូលកាន់តំណែងរបស់លោក Lee Myung-bak ប្រធានាធិបតីកូរ៉េខាងត្បូងកាលពីឆ្នាំ២០០៨ ផងនោះ នឹងធ្វើជានាយកប្រតិបត្តិសម្រាប់ការរៀបចំពិធីចូលកាន់តំណែងរបស់លោកប្រធានាធិបតី Yoon នៅពេល ពេលខាងមុខនេះ។

លោក Lee Kark-bum ដែលជាសាស្ត្រាចារ្យចូលនិវត្តន៍នៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលនាំមុខគេក្នុងប្រទេសកូរ៉េខាងត្បូង ដែលធ្លាប់បានបម្រើការងារជាលេខាធិការទទួលបន្ទុកការរៀបចំផែនការគោលនយោបាយក្រោមរដ្ឋបាលរបស់លោក Kim Young-sam អតីតប្រធានាធិបតីកូរ៉េខាងត្បូងក៏នឹងត្រូវទទួលបន្ទុករៀបចំសុន្ទរកថាបើកអង្គពិធីនោះជូនលោក Yoon ផងដែរ៕

http://ព័ត៌មានសភាអន្តរជាតិ ២៤-០៣-២២- កែវ ធាវី-ឆេង ធាវី ប្រែសម្រួលពី៖ https://en.yna.co.kr/view/AEN20220323007500315



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`