លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីនៃរដ្ឋអ៊ីស្រាអែល
កាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីនៃរដ្ឋអ៊ីស្រាអែល បានជួបប្រជុំពិភាក្សាសការងារជាមួយគណៈប្រតិភូសភារួមគណបក្សទាំងពីរ (គណបក្សសាធារណៈរដ្ឋ និង ប្រជាធិបតេយ្យ) ក្រោមការឧបត្ថម្ភរបស់គណៈកម្មាធិការកិច្ចការសាធារណៈរបស់អាមេរិក-អ៊ីស្រាអែល (AIPAC) នៅការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី ក្នុងរដ្ឋធានីហ្ស៊េរុយសាឡិម ។ លោក Netanyahu បានថ្លែងអំណរ គុណដល់ក្រុមសមាជិកគណៈប្រតិភូសភាអាមេរិក សម្រាប់ការគាំទ្រយ៉ាងខ្ជាប់ខ្ជួនចំពោះរដ្ឋអ៊ីស្រាអែល និងការ គាំទ្រដោយគ្មានលក្ខខណ្ឌសម្រាប់សន្តិសុខរបស់អ៊ីស្រាអែល។ កិច្ចប្រជុំបានផ្តោតលើការគំរាមកំហែងនុយក្លេអ៊ែរ អ៊ីរ៉ង់ និងបច្ចេកវិទ្យាឆ្លាតវៃសិប្បនិមិត្ត។ លោក Netanyahu បានសង្កត់ធ្ងន់ទៅកាន់សមាជិកសភាថា កិច្ចសហ ប្រតិបត្តិការផ្នែកសន្តិសុខ និងចារកម្ម រវាងអាមេរិក និងអ៊ីស្រាអែល ស្ថិតក្នុងកម្រិតកំពូលគ្រប់ពេលវេលា ហើយ បានសង្កត់ធ្ងន់បន្ថែមទៀតថា អាមេរិកនឹងតែងតែជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុត និងជាសម្ព័ន្ធមិត្តដែលមិនអាចជំនួស បានរបស់អ៊ីស្រាអែល….៕
https://www.middleeasteye.net/news/congressional-committee-proposes-eliminating-special-representative-palestine
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម