logo logo
banner1
សភាអាល្លឺម៉ង់ អនុម័តគាំទ្រសេចក្តីព្រាងច្បាប់អន្តោប្រវេសន៍ថ្មី ដើម្បីទាក់ទាញកម្មករជំនាញ មកក្នុងប្រទេស
 

ទិដ្ឋភាពទូទៅក្នុងសម័យប្រជុំសភានៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

សភានៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានអនុម័តគាំទ្រសេចក្តីព្រាងច្បាប់អន្តោប្រវេសន៍ថ្មីមួយ តាក់តែងឡើងដើម្បីទាក់ទាញកម្មករជំនាញមកកាន់ប្រទេសអាល្លឺម៉ង់។ ការអនុម័តច្បាប់នេះបានកើតមាន ឡើងក្នុងពេលដែលប្រទេសមួយនេះកំពុងតែខ្វះខាតកម្លាំងពលកម្មមិនធ្លាប់មាន ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋ កិច្ចជាតិ។ ច្បាប់នេះផ្តួចផ្តើម​ឡើងដោយគណបក្សចម្រុះកាន់អំណាច ដែលមាននិន្នាការនិយមកណ្តាល-ឆ្វេង រួមមាន គណបក្សសង្គមប្រជាធិបតេយ្យ គណបក្សប្រជាធិបតេយ្យសេរីនិយម និងគណបក្ស​បៃតង​។ ច្បាប់នេះទទួលបានសំឡេងគាំទ្រ ៣៨៨សំឡេង ទល់នឹង២៣៤សំឡេង និងអនុបវាទ ៣១សំឡេង។

ក្រុមសមាជិកសភាគណបក្សអភិរក្ស ដែលជាបណ្តុំនៃគណបក្សប្រឆាំង រួមមានគណបក្ស CDU និង គណបក្សជាបងប្អូន គឺគណបក្ស CSU បានបោះឆ្នោតជំទាស់នឹង​ច្បាប់​ខាងលើ។ ពួកគេយល់ថាច្បាប់នេះ នឹងបន្ធូរបន្ថយការចូលមករបស់ពលករដែលគ្មានជំនាញ។ ជាមួយគ្នានេះគណបក្សស្តាំនិយមជ្រុលគឺគណ បក្ស AFD ក៏បានបោះឆ្នោត​ជំទាស់​នឹងច្បាប់ខាងលើផងដែរ…៕



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`