សភាហ្សកហ្ស៊ីនឹងធ្វើជាម្ចាស់ផ្ទះសន្និបាតសភានិយាយភាសាបារាំង
សភាប្រទេសហ្សកហ្ស៊ីបានប្រកាសថា សម័យប្រជុំពេញអង្គប្រចាំឆ្នាំលើកទី៤៨ របស់សន្និបាតសភា តំបន់អឺរ៉ុបនិយាយភាសាបារាំង (APF) ដែលជាវេទិកាមួយសម្រាប់កិច្ចសន្ទនានយោបាយរបស់ប្រទេស ចំនួន ៩០ មកពីទូទាំងទ្វីបទាំង ៥ នឹងធ្វើឡើងនៅក្នុងរដ្ឋធានីប៊ីលីស៊ី ប្រទេសហ្សកហ្ស៊ី ចាប់ពីពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍ខាងលើនឹងនាំមកនូវការចួបជុំរបស់គណៈប្រតិភូចំនួន ៤០ មកពីរដ្ឋជាសមាជិកដែលគ្រោងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៧ ខែកក្កដា ជាទីដែលលោក Irakli Gari bashvili នាយករដ្ឋមន្រ្តីហ្សកហ្ស៊ី លោក Shalva Papuashvili ប្រធានសភាហ្សកហ្ស៊ី និងលោក Francis Drouin ប្រធាន APF នឹងឡើងថ្លែងសុន្ទរកថា។
ហ្សកហ្ស៊ីបានចូលរួមក្នុង APF ក្នុងឆ្នាំ២០០១ និងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០១២។ ប្រទេសមួយនេះ បានដាក់ពាក្យសុំចូលជាផ្លូវការក្នុងឆ្នាំ២០២១ ដើម្បីទទួលបានការឡើងឋានៈពីអ្នកសង្កេតការណ៍ទៅជា សមាជិកបម្រុង។ APF បង្កើតឡើងដោយប្រទេស និងដែនដីចំនួន ៩០ មកពីទ្វីបទាំង៥ និងតំណាងនូវវេទិកាសម្រាប់កិច្ចសន្ទនានយោបាយ និងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមករវាងប្រជាជាតិនិយាយភាសា បារាំង…៕
https://agenda.ge/en/news/2023/2485
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម