សមាជិកព្រឹទ្ធសភាអាមេរិកទាំង៤រូបថតរូបអនុស្សាវរីយ៍ជាមួយមន្រ្តីន័រវេស
កាលពីថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកចំនួន ៤រូប បានធ្វើដំណើរទៅកាន់ទីក្រុង Tromsø ដែលស្ថិតភាគខាងជើងនៃព្រះរាជាណាចក្រន័រវេស ដើម្បីជួបជាមួយភាគី ពាក់ព័ន្ធនៅតំបន់អាកទិក និងពិភាក្សាអំពីបញ្ហាអនាគតនៃតំបន់នេះ។
គណៈប្រតិភូរួមគណបក្សទាំងពីរ ដែលមកពីរដ្ឋចំនួន៤ផ្សេងគ្នាតំណាងឱ្យគណៈកម្មាធិការត្រួតពិនិត្យ និងគណៈកម្មាធិការកិច្ចការធនាគារនៃព្រឹទ្ធសភាអាមេរិក ដែលរួមមានលោកស្រី Lisa Murkowski សមាជិក ព្រឹទ្ធសភាមកពីរដ្ឋ Alaska, លោក Chris Coons សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Delaware, លោកស្រី Patty Murray សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Washington និងលោកស្រី Catherine Cortez Masto សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Nevada ។ កិច្ចប្រជុំនេះ គឺជាផ្នែកមួយនៃការធ្វើដំណើររបស់គណៈប្រតិភូសហរដ្ឋអាមេរិក នៃក្រុមអ្នកបង្កើតគោលនយោបាយ និងបុគ្គលិក ដែលកំពុងធ្វើការនៅក្នុងប្រទេសលីទុយអានី ន័រវែស និង បែលហ្ស៊ិក។ កាលពីថ្ងៃសៅរ៍ ទី២៤ ខែមិថុនា គណៈប្រតិភូបានជួបជាមួយអ្នកតំណាងអភិបាលក្រុងអាកទិក, លេខាធិការដ្ឋានក្រុមប្រឹក្សាអាកទិក, មជ្ឈមណ្ឌលដឹកជញ្ជូនភាគខាងជើង និងក្រុមប្រឹក្សាសេដ្ឋកិច្ចអាកទិក។ លោក Mads Qvist Frederiksen នាយកប្រតិបត្តិនៃក្រុមប្រឹក្សាសេដ្ឋកិច្ចតំបន់អាកទិក បានមានប្រសាសន៍ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “មានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងនៅក្នុងតំបន់អាកទិក ពីអ្នក បង្កើតគោលនយោបាយជុំវិញពិភពលោក។ ប្រទេសជាច្រើនទៀតកំពុងអភិវឌ្ឍន៍យុទ្ធសាស្ត្រនៅតំបន់អាក់ ទិក និងការតែងតាំងឯកអគ្គរដ្ឋទូត ហើយយើងអាចមើលឃើញថាតំបន់អាកទិក បានលេចចេញនៅក្នុងទីក្រុងវ៉ាស៊ីនតោន ជាបញ្ហាសំខាន់ដែលត្រូវតាមដាន”។ លោក Frederiksen បានមានប្រសាសន៍បន្តថា តំបន់អាកទិកមានឱកាសច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពជាមួយត្រី ដើម្បីចិញ្ចឹម ពិភពលោក ថាមពលសម្រាប់ឧស្សាហកម្មថាមពល និងវត្ថុធាតុដើមដែលត្រូវការក្នុងការផ្លាស់ប្តូរបៃតង។ ដំណើរទស្សនកិច្ចរបស់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ធ្វើឡើងភ្លាមៗបន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋ អាមេរិកបានប្រកាសថាខ្លួននឹងបង្កើតវត្តមាននៅទីក្រុង Tromsø ៕
http://ព័ត៌មានសភាទ្វីបអាមេរិក ២៧-០៦-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.highnorthnews.com/en/four-us-senators-met-arctic-stakeholders-northern-norway
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម