លោក Hady Amr ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុង Huwwara នៅតំបន់ West Bank
សេចក្តីព្រាងច្បាប់ស្តីពីការផ្តល់មូលនិធិប្រចាំឆ្នាំ ត្រូវបានលុបចោលនៅក្នុងសភា ដែលមានគោលបំណងលុប ចោលការិយាល័យតំណាងពិសេសសម្រាប់កិច្ចការប៉ាឡេស្ទីន នៅក្រសួងការបរទេសសហរដ្ឋអាមេរិក។ សេចក្តីព្រាងច្បាប់ស្តីពីការផ្តល់មូលនិធិត្រូវបានអនុម័តដោយគណៈកម្មាធិការត្រួតពិនិត្យ និងអនុគណៈកម្មាធិការប្រតិបត្តិ ការបរទេស និងកម្មវិធីពាក់ព័ន្ធរបស់សភាសហរដ្ឋអាមេរិក។ សេចក្តីព្រាងច្បាប់នេះត្រូវឆ្លងកាត់សភាតំណាង និងព្រឹទ្ធសភាសហរដ្ឋអាមេរិក មុននឹងក្លាយជាច្បាប់។ តំណែងជាអ្នកតំណាងសម្រាប់កិច្ចការប៉ាឡេស្ទីន ត្រូវបានបង្កើតឡើងដោយរដ្ឋបាលរបស់លោក Biden ក្នុងឆ្នាំ២០២២។ ការបង្កើតឡើងនេះត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោនជាមួយប៉ាឡេស្ទីន ជាពិសេសអាជ្ញាធរ ប៉ាឡេស្ទីនដែលកំពុងមានជម្លោះនៅតំបន់ West Bank។ បច្ចុប្បន្ន អ្នកការទូតសហរដ្ឋអាមេរិកលោក Hady Amr កាន់តំណែងជាអ្នកតំណាងពិសេសសម្រាប់កិច្ចការប៉ាឡេស្ទីន….៕
https://www.middleeasteye.net/news/congressional-committee-proposes-eliminating-special-representative-palestine
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម