លោក Ho Duc Phoc រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ឡើងមានមតិយោបល់នៅក្នុងកិច្ចប្រជុំ
កាលពីថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃសាធារណរដ្ឋសង្គម និយមវៀតណាម បានអនុម័តលើសេចក្តីសម្រេចស្តីពីអត្រាពន្ធការពារបរិស្ថាន លើប្រេងឥន្ធនៈ ប្រេង និង ប្រេងរំអិល ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ។
នៅក្រោមសេចក្តីសម្រេចនេះ អត្រាពន្ធសម្រាប់ប្រេងសាំងនឹងត្រូវកាត់បន្ថយចំនួន ២,០០០ដុង (០.០៨៧ដុល្លារ) ក្នុងមួយលីត្រ ហើយតម្លៃប្រេងម៉ាស៊ូត ប្រេងឥន្ធនៈ និងប្រេងរំអិលនឹងធ្លាក់ចុះ ១,០០០ ដុង ក្នុងមួយលីត្រ ប្រេងឆា ១,០០០ដុង ក្នុងមួយគីឡូក្រាម និងប្រេងកាត ៧០០ដុង ក្នុងមួយលីត្រ ។ ពន្ធ លើឥន្ធនៈយន្តហោះដែលត្រូវបានបញ្ចុះ ១,៥០០ដុង ក្នុងមួយលីត្រមុននេះ នៅតែមិនផ្លាស់ប្តូរ ។ អត្រាពន្ធលើការការពារបរិស្ថានលើប្រេងឥន្ធនៈ ប្រេង និងប្រេងរំអិលនឹងត្រូវបានអនុវត្តន៍ស្របតាមសេចក្តីសម្រេច លេខ 579/2018/UBTVQH14 របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ។ មុននេះ លោក Ho Duc Phoc រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានសង្កត់ធ្ងន់ថា វាមានសារៈ សំខាន់ណាស់ក្នុងការចេញសេចក្តីសម្រេចនេះ ដោយពន្យល់ថា ការឡើងថ្លៃប្រេង និងឧស្ម័ននឹងដាក់សម្ពាធ លើផលិតកម្ម អាជីវកម្ម និងការប្រើប្រាស់ ។ លោក Nguyen Phu Cuong ប្រធានគណៈកម្មាធិការហិរញ្ញ វត្ថុ-ថវិការដ្ឋសភាវៀតណាមបានមានប្រសាសន៍ថា សមាជិកគណៈកម្មាធិការភាគច្រើនបានចែករំលែក ទស្សនៈថា ការកាត់បន្ថយនេះ គឺដើម្បីធ្វើឱ្យទីផ្សារប្រេងមានស្ថិរភាពយ៉ាងឆាប់រហ័សចំពេលមានវិបត្តិការ ផ្គត់ផ្គង់ ដើម្បីរួមចំណែកដល់ការស្តារសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍក្រោយជំងឺកូវីដ-១៩ ព្រមទាំងធានាផលប្រយោជន៍ប្រជាពលរដ្ឋ អាជីវកម្ម និងរដ្ឋប្រកបដោយសុខដុមរមនា ។ លោកបានមានប្រសាសន៍បន្ថែម ទៀតថា ប្រជាពលរដ្ឋខ្លះស្នើឱ្យរដ្ឋាភិបាលបង្កើនការគ្រប់គ្រង និងត្រួតពិនិត្យលើប្រតិបត្តិការរបស់អ្នកលក់ ប្រេង និងឧស្ម័ន ។
ក្នុងការកត់សម្គាល់នោះ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានកោតសរសើរចំពោះសំណើរបស់ក្រសួងហិរញ្ញវត្ថុស្តីពីការកាត់បន្ថយការគាំទ្រដល់ប្រជាជន និងអាជីវកម្មប្រឈមមុខនឹងការកើនឡើងតម្លៃប្រេងពិភពលោក ។ លោក Nguyen Duc Hai អនុប្រធានរដ្ឋសភាវៀតណាមបានស្នើដល់រដ្ឋាភិបាលបង្រួបបង្រួមបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងតម្លៃប្រេង និងឧស្ម័ន, ពិនិត្យ និងកែសម្រួលថ្លៃសេវា និងពន្ធពាក់ព័ន្ធ, បង្កើនសមត្ថភាពបម្រុងជាតិ និងប្រើប្រាស់មូលនិធិស្ថិរភាពតម្លៃប្រេងឥន្ធនៈដោយសមហេតុផល ៕
http://ព័ត៌មានសភាអន្តរជាតិ ២៤-០៣-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/na-standing-committee-adopts-resolution-on-environmental-protection-tax-rates/223965.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម