សភាថៃនឹងបើកសម័យប្រជុំដំបូងរបស់ខ្លួន នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខដើម្បីដំណើរការរៀបចំនីតិវិធីបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មី
សមាជិកសភាតំណាងរាស្ត្រនៃព្រះរាជាណាចក្រថៃដែលទើបជាប់ឆ្នោតថ្មី នឹងបើកសម័យប្រជុំដំបូងរបស់ ខ្លួន នៅសប្តាហ៍ទី១ នៃខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីដំណើរការរៀបចំនីតិវិធីបង្កើតរាជរដ្ឋាភិបាលថ្មី និងបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មី ១ រូប។ អគ្គលេខាធិដ្ឋានសភាតំណាងរាស្ត្របានប្រកាសថា រាជកិច្ចបានចុះផ្សាយជាសាធារណៈអំពីក្រឹត្យមួយស្តីពី ការបើកសម័យប្រជុំដំបូងនៃសភាតំណាងរាស្ត្រ នាថ្ងៃ ទី០៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្តេច Maha Vajiralongkorn ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ។ នៅមួយថ្ងៃបន្ទាប់ សមាជិកសភា តំណាងរាស្ត្រទាំងមូល នឹងបោះឆ្នោតជ្រើសតាំងប្រធានសភាតំណាងរាស្ត្រ ១ រូប និងអនុប្រធាន ២ រូប…៕
https://www.scmp.com/news/asia/southeast-asia/article/3225306/thai-parliament-convene-session-july-3-enabling-vote-new-prime-minister
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម