លោក Alejandro Sánchez សមាជិកព្រឹទ្ធសភាមកពីគណបក្ស Broad Front
លោក Alejandro Sánchez សមាជិកព្រឹទ្ធសភាមកពីគណបក្ស Broad Front (Frente Amplio-FA) បានបញ្ជាក់ថា សាធារណរដ្ឋអ៊ុយរូហ្គាយ បច្ចុប្បន្នមានអត្រាធ្វើអត្តឃាតខ្ពស់ ហើយគោលនយោបាយសាធារណៈ ក្នុងការទប់ស្កាត់បញ្ហានេះបានបរាជ័យ។ សមាជិកសភាត្រូវបានអញ្ជើញចូលរួមក្នុងវេទិកា “អត្តឃាត ដែលជាការ ពិតដែលប្រឈមនឹងយើង” ដែលធ្វើឡើងនៅវិមានសភា ហើយត្រូវបានសម្ភាសន៍នៅក្នុងកម្មវិធី “Panorama 1410” ដែលចាក់ផ្សាយតាមវិទ្យុ និងទូរទស្សន៍។ លោក Sánchez បានមានប្រសាសន៍ថា “អ៊ុយរូហ្គាយ មានអត្រាធ្វើអត្តឃាតខ្ពស់ណាស់ ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងតំបន់។ នេះបង្ហាញថាគោលនយោបាយសាធារណៈបានបរាជ័យ។ យើងកំពុងបរាជ័យក្នុងនាមជាសង្គមមួយ”។ ហេតុដូច្នេះហើយ លោក Sánchez ក៏បានជំរុញឱ្យ “នៅតាមសាលារៀន ផ្ទះ និងតំបន់ជិតខាង បង្កើតគោលនយោបាយដ៏ខ្លាំងក្លាបន្ថែមទៀត លើការការពារការធ្វើ អត្តឃាត ដើម្បីផ្ទុយពីការពិតនេះ….៕
https://www.plenglish.com/news/2023/06/23/fa-senator-warns-about-high-suicide-rate-in-uruguay/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម