លោកស្រី Roberta Metsola ប្រធានសភាអឺរ៉ុបទទួលបានពានរង្វាន់ Premio Biagio Agnes ពីប្រទេសអ៊ីតាលី
លោកស្រី Roberta Metsola ប្រធានសភាអឺរ៉ុបបានទទួលពានរង្វាន់ Premio Biagio Agnes នៅក្នុង សាធារណរដ្ឋអ៊ីតាលី។ លោកស្រី Metsola បានបង្ហោះសារនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោក- ស្រីថា “ពានរង្វាន់មួយនេះ គឺជាសក្ខីកម្មនៃភាពជាអ្នកដឹកនាំរបស់សភាអឺរ៉ុប ក្នុងការគាំទ្រដល់ប្រទេសអ៊ុយ ក្រែននៃការប្តេជ្ញាចិត្តរបស់យើងតាមរយៈទីក្រុងព្រុចស៊ែល និងទីក្រុងស្រ្តាសបួរ និងនាំអឺរ៉ុបទៅដល់ប្រជា ជនទាំងអស់គ្រប់ក្រុង ភូមិ និងទីក្រុង។ យើងនឹងនៅតែបន្ត យើងនឹងបន្តស្តាប់បន្តពន្យល់ និងបន្តចែក ចាយ។ អឺរ៉ុបអាចទទួលបានច្រើនជាងនេះ”។
លោកស្រី Metsola ទទួលបានពានរង្វាន់ សម្រាប់ការងាររបស់លោកស្រីទាំង ក្នុងអំឡុងពេល ១៨ ខែ ជាប្រធានសភាអឺរ៉ុប ទាំងការងារពីមុនជាអ្នករាយការណ៍ពាក្យបណ្តឹង anti-SLAPP។ នេះជាកិត្តិយស ដ៏ជ្រាលជ្រៅសម្រាប់លោកស្រី Metsola ដែលទទួលបានពានរង្វាន់ Biagio Agnes ក្នុងអំឡុងពេលនៃ កម្មវិធីនៃការចងចាំ នៅឯទីលាន Campidoglio ដ៏ស្រស់ស្អាត នៅក្នុងទីក្រុងរ៉ូម នៃប្រទេសអ៊ីតាលី…៕
https://www.independent.com.mt/articles/2023-06-24/local-news/Roberta-Metsola-awarded-Premio-Biagio-Agnes-6736252908
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម