លោក Kyriakos Mitsotakis អតីតនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋក្រិក និងជាប្រធានគណបក្សប្រជាធិបតេយ្យថ្មី
ប្រជាជននៃសាធារណរដ្ឋក្រិកបានទៅបោះឆ្នោតជ្រើសតាំងសមាជិកសភា កាលពីថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ ដែលជាការបោះឆ្នោតជាលើកទី២ ក្នុងពេលលើសមួយខែតិចតួច ដែលអ្នកបោះ ឆ្នោតរំពឹងថានឹងផ្តល់អំណាចដល់គណបក្សអភិរក្សរបស់លោក Kyriakos Mitsotakis អតីតនាយក រដ្ឋមន្រ្តីក្រិក សម្រាប់អាណត្តិទី២។
ការបោះឆ្នោតថ្ងៃអាទិត្យ ធ្វើឡើងក្រោមស្រមោលនៃការលិចកប៉ាល់ដឹកជនអន្តោប្រវេសន៍ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ដែលគេបារម្ភថា មនុស្សរាប់រយនាក់បានស្លាប់បាត់បង់ជីវិតនៅភាគខាងត្បូងប្រទេសក្រិក។ ការលិចកប៉ាល់នេះ គឺជាគ្រោះមហន្តរាយមួយដ៏អាក្រក់បំផុតក្នុងប៉ុន្មានឆ្នាំមកនេះ ដែល បង្កឱ្យគណបក្សជាច្រើនបែកបាក់គ្នាពាក់ព័ន្ធនឹងបញ្ហាអន្តោប្រវេសន៍។ គណបក្សប្រជាធិបតេយ្យថ្មីរបស់ Mitsotakis បានទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី២១ ខែឧសភា ដោយទទួលបាន ២០ពិន្ទុ ឈ្នះលើគណបក្សឆ្វេងនិយម Syriza ដែលកាន់អំណាចនៅក្រិកចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ប៉ុន្តែនៅតែមិនអាចរកបានសំឡេងភាគច្រើន ដើម្បីបង្កើតរដ្ឋាភិបាលតែឯងបាន បណ្តាលឱ្យមានការបោះឆ្នោតជាលើកទី២ ក្រោមបទប្បញ្ញត្តិថ្មី ដែលបង្កលក្ខណៈងាយស្រួលជាងមុន ដើម្បីឱ្យគណបក្សឈ្នះឆ្នោតធានាបានសំឡេងភាគច្រើន នៅក្នុងសភា ៣០០អាសនៈ។
ការស្ទង់មតិមុនការបោះឆ្នោតនាពេលថ្មីៗនេះបង្ហាញថា គណបក្សប្រជាធិបតេយ្យថ្មី ទទួលបានសំឡេងជាង ៤០% គណបក្ស Syriza ដឹកនាំដោយលោក Alexis Tsipras អតីតនាយករដ្ឋមន្រ្តីក្រិកតាមពីក្រោយដោយទទួលបានសំឡេង ២០%។ គួរបញ្ជាក់ផងដែរថា ស្ថានីយបោះឆ្នោតបានបើកនៅវេលាម៉ោង ៧៖០០នាទីព្រឹក នៅទូទាំងប្រទេសក្រិកនឹងបិទនៅវេលាម៉ោង ៧៖០០នាទីយប់។ គ្រោះមហន្តរាយលិចកប៉ាល់ ស្ថិតក្នុងចំណោមបញ្ហាផ្សេងៗទៀត មុនការបោះឆ្នោត រួមទាំង វិបត្តិនៃជីវភាពរស់នៅគ្រោះថ្នាក់រថភ្លើងបុកគ្នា ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ដែលឆ្លុះបញ្ចាំងពីភាពទន់ខ្សោយនៃប្រព័ន្ធដឹកជញ្ជូនសាធារណៈ៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៦-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.newarab.com/news/greece-election-likely-return-conservatives-office
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម