លោក Vuong Dinh Hue (ស្តាំ) ក្នុងពិធីទទួលស្វាគមន៍លោកស្រី Manuela V. Ferro នៅរដ្ឋធានីហាណូយ
កាលពីថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២ លោកស្រី Manuela V. Ferro ធនាគារពិភពលោកប្រចាំតំបន់ អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានមានប្រសាសន៍នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Vuong Dinh Hue ប្រធាន រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅរដ្ឋធានីហាណូយថា វៀតណាមបានខិតខំប្រឹងប្រែង និងវឌ្ឍន ភាពដ៏អស្ចារ្យក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ។ លោកស្រីបានមានប្រសាសន៍ ថា ការព្យាករណ៍នៃការអភិវឌ្ឍដ៏ស្មុគស្មាញសម្រាប់ពិភពលោកក្នុងរយៈពេល៣០ឆ្នាំខាងមុខ ទាមទារចក្ខុវិស័យវែង ជាង និងច្បាស់ជាងនេះ ក៏ដូចជាការតម្រង់ទិសយុទ្ធសាស្ត្រជាតិ ដោយសន្យាថាធនាគារពិភពលោក នឹងផ្តល់ការ ប្រឹក្សាបច្ចេកទេសដើម្បីជួយវៀតណាមធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ និងគោលនយោបាយ ។ ឆ្លៀតក្នុងឱកាស នោះ លោក Hue បានមានប្រសាសន៍ថា រដ្ឋសភាវៀតណាមបានធ្វើវិសោធនកម្មច្បាប់ទាក់ទងនឹងការកៀរគរធន ធានជាច្រើន រួមទាំងច្បាប់ស្តីពីការត្រួតពិនិត្យការប្រើប្រាស់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ផងដែរ ៕
https://en.vietnamplus.vn/wb-regional-vice-president-lauds-vietnams-socioeconomic-development/223915.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម