
រដ្ឋធានីហាណូយ៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣ សមាជិករដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមនីតិកាលទី១៥ បានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពី ការធ្វើអាជីវកម្មគ្រឿងអេឡិចត្រូនិច្ច ដោយសំឡេងគាំទ្រ ៤៦៨ សំឡេង ស្មើនឹង ៩៤.៧៤% នៃសមាជិករដ្ឋសភាទាំងមូល។ សេចក្តីព្រាងច្បាប់នេះ មាន ៨ ជំពូក និង ៥៣ មាត្រា ដែលនឹងចូលជាធរមាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខ។
គោលនយោបាយអភិវឌ្ឍន៍ការធ្វើអាជីវកម្មលើគ្រឿងអេឡិចត្រូនិចនេះ មានគោលបំណងការពារផលប្រយោជន៍របស់រដ្ឋ ,ផលប្រយោជន៍សាធារណៈ សិទ្ធិស្របច្បាប់ ផលប្រយោជន៍របស់ភ្នាក់ងារ និងស្ថាប័នរដ្ឋនានា និងបុគ្គលម្នាក់ៗ។ គោលនយោបាយនេះ ធានាលើការជ្រើសរើសដោយស្ម័គ្រចិត្តក្នុងការធ្វើអាជីវកម្មគ្រឿងអេឡិចត្រូនិច និងការអនុញ្ញាតឱ្យភាគីពាក់ព័ន្ធនានាយល់ស្របលើហត្ថលេខាអេឡិចត្រូនិច, ហត្ថលេខាគ្រឿងអេឡិចត្រូនិច ហត្ថលេខាបច្ចេកវិទ្យា និងបែបបទបញ្ជាក់អេឡិចត្រូនិចសម្រាប់ការធ្វើអាជីវកម្មគ្រឿងអេឡិចត្រូនិច លើកលែងតែការធ្វើអាជីវកម្មផ្សេងទៀត ដែលបានកំណត់ក្នុងច្បាប់។
ភ្នាក់ងាររដ្ឋនានា ត្រូវបានគេតម្រូវឱ្យធានាថា លទ្ធផលនៃនីតិវិធីដោះស្រាយតាមផ្លូវរដ្ឋបាល ឬសកម្មភាពផ្លូវការផ្សេងៗ ដែលមិនបានចាត់ទុកថា ជាការសម្ងាត់របស់រដ្ឋ ដែលមានក្នុងបែបបទអេឡិចត្រូនិចជាមួយនឹងឯកសារដែលមានសុពលភាពស្របច្បាប់ដូចគ្នា។
ភ្នាក់ងាររដ្ឋទាំងនេះ ត្រូវតែទទួល និងដំណើរការលើការស្នើសុំរបស់ក្រសួង-ស្ថាប័ននានា និងបុគ្គលម្នាក់ៗ តាមរយៈបរិយាកាសអេឡិចត្រូនិច លុះត្រាតែបានកំណត់ក្នុងច្បាប់ផ្សេងទៀត។ ក្រសួងស្ថាប័នទាំងនោះ ក៏ត្រូវទទួលខុសត្រូវផងដែរ លើផែនការត្រៀមសម្រាប់ស្ថានភាពអាសន្នដែលបានកើតឡើង ជាយថាហេតុ ជាពិសេស ក្នុងករណីរំខានដល់បរិយាកាសប្រព័ន្ធអ៊ិនធើណិត។ ផែនការទាំងនេះ គួរតែបញ្ចូលទាំងវិធានការទទួលខុសត្រូវ និងផែនការយុទ្ធសាស្ត្រដោះស្រាយ និងការគ្រប់គ្រងឧបទ្ទវហេតុបែបនេះ ដែលធានាដល់ការបន្តសកម្មភាពធ្វើអាជីវកម្មអេឡិចត្រូនិច។
ក្នុងអំឡុងពេលនៃសម័យប្រជុំនោះ សមាជិករដ្ឋសភាទាំងមូល ក៏បានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចស្តីពី បញ្ជីឈ្មោះ និងចំនួនថវិកាសម្រាប់ការបំពេញភារកិច្ច និងគម្រោងនានា ក្រោមកម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម, ការត្រៀមបម្រុង, ការកែតម្រូវ និងការជំរុញផែនការវិនិយោគសាធារណៈកម្រិតមធ្យម ដែលបានមកពីថវិកាជាតិឆ្នាំ២០២១-២០២៥ និងការត្រៀមបម្រុងថវិកាជាតិសម្រាប់កម្មវិធីគោលដៅអភិវឌ្ឍជាតិ។
ក្នុងហេតុផលនេះ រដ្ឋសភាបានសម្រេចត្រៀមបម្រុងថវិកាសរុបជាង ១៣,៣ លានលានដុង ស្មើនឹង (៥៦៥.៧ លានដុល្លារសហរដ្ឋអាមេរិក) នៃថវិកាកម្មវិធីស្តាសេដ្ឋកិច្ចសង្គម និងកម្មវិធីអភិវឌ្ឍន៍ក្រសួងនានាដែលនៅសល់។ ភ្នាក់ងារមូលដ្ឋាន និងភ្នាក់ងារជាតិ ត្រូវអនុវត្តន៍គម្រោងវិនិយោគនានា ដែលបានបញ្ចប់នីតិវិធី ៕
http://ព័ត៌មានសភាទ្វីបអាស៊ី ២៣-០៦-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://en.vietnamplus.vn/lawmakers-pass-revised-law-on-electronic-transactions/255083.vnp