logo logo
banner1
ប្រធានសភាជាន់ទាបអៀរឡង់ បំពេញទស្សនកិច្ចក្នុងប្រទេសហ្សកហ្ស៊ី
 

លោក Sean O’Farrell ប្រធានសភាជាន់ទាបអៀរឡង់ ​និងលោក Irakli Garibashvili នាយករដ្ឋមន្ត្រីហ្សកហ្ស៊ី

លោក Irakli Garibashvili នាយករដ្ឋមន្ត្រីប្រទេសហ្សកហ្ស៊ីបានទទួលចួបលោកSean O’Farrelប្រធានសភាជាន់ទាបនៃសាធារណរដ្ឋអៀរឡង់ ដើម្បីពិភាក្សាពីភាពជាដៃគូរ​វាងហ្សកហ្ស៊ី និងអៀរឡង់។ភាគីទាំងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃទស្សនកិច្ចកម្រិតខ្ពស់ និងចំណងទាក់ទងសភា ព្រមទាំងការទទួលស្គាល់ពីសក្តានុពលពាណិជ្ជកម្ម និង​ការ​វិនិយោគនៅក្នុងប្រទេសហ្សកហ្ស៊ី។

រដ្ឋបាលរដ្ឋាភិបាលហ្សកហ្ស៊ីបានឱ្យដឹងថា ជំនួបខាងលើបានលើកឡើងពីដំណើរការធ្វើសមាហរណកម្មចូលអឺរ៉ុបរបស់ហ្សកហ្ស៊ី ហើយភាគីទាំងពីរបានបង្ហាញនូវ​ក្តីសង្ឃឹម​ថា ដំណើរនេះនឹងទទួលបានការ វាយតម្លៃយ៉ាងត្រឹមត្រូវ។ លោកនាយករដ្ឋមន្រ្តីហ្សកហ្ស៊ីបានសង្កត់ធ្ងន់ពីការគាំទ្រនយោបាយដ៏សកម្មរបស់អៀរឡង់ និងការគាំទ្រ​ជាក់ស្តែង គឺពិតជាមានសារៈសំខាន់ ក្នុងពេលដែលប្រទេសរបស់លោកកំពុងរង់ចាំ ទទួលបានឋានៈជាបេក្ខភាពសមាជិកសហភាពអឺរ៉ុប។ បញ្ហាប្រឈមតំបន់ និងបញ្ហា​សន្តិសុខ​ក៏ត្រូវបាន លើកមកពិភាក្សាផងដែរ។

ការិយាល័យប្រធានសភាបានឱ្យដឹងថា លោក Shalva Papuashvili ប្រធានសភាហ្សកហ្ស៊ីបានទទួលចួបលោក O’Farrel។ លោក Papuashvili បានគូសបញ្ជាក់ពី​ចំណង​មិត្តភាពដ៏ខ្លាំងក្លាដែលបាន បង្កើតឡើងរវាងហ្សកហ្ស៊ី និងអៀរឡង់ជាង ៣០ឆ្នាំកន្លងមក លោកក៏បានសង្កត់ធ្ងន់ផងដែរថា បើទោះបីជាមានចំងាយភូមិសាស្រ្ត ប៉ុន្តែហ្សកហ្ស៊ី និងអៀរឡង់មានប្រយោជន៍រួមច្រើន។ លោកក៏បានបង្ហាញការដឹងគុណចំពោះការគាំទ្រដ៏ខ្លាំងក្លារបស់របស់អៀរឡង់ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីហ្សកហ្ស៊ី និងការធ្វើសមាហរណកម្មចូលក្នុងសហភាពអឺរ៉ុប។ សម្រាប់សមភាគីអៀរឡង់ លោក O’Farrel សង្កត់ធ្ងន់ថា គោលបំណងនៃដំណើរទស្សនកិច្ចមកកាន់ហ្សកហ្ស៊ី ធ្វើឡើង​ដើម្បីពង្រឹងចំណងទាក់ទងរវាងប្រទេស ទាំងពីរ។ លោក O’Farrel ក៏បានគូសបញ្ជាក់ផងដែរពីបទពិសោធរបស់អៀរឡង់រយៈពេល ៥០ឆ្នាំ ក្នុង នាមជាសមាជិកសហភាព​អឺរ៉ុប  និងបានបង្ហាញការគាំទ្រឱ្យហ្សកហ្ស៊ីចូលជាសមាជិកសហភាពអឺរ៉ុប។

លោក Papuashvili បានពន្យល់ប្រាប់លោក O’Farrel ពីដំណើរការនៃការអនុវត្តល័ក្ខខ័ណ្ឌទាំង ១២ របស់សហភាពអឺរ៉ុប ដើម្បីទទួលបានឋានៈជាបេក្ខភាពសហភាពអឺរ៉ុប និងបង្ហាញនូវក្តីសង្ឃឹមថា  សហភាពអឺរ៉ុបនឹងផ្តល់ឋានៈជាបេក្ខភាពសហភាពអឺរ៉ុបដល់ហ្សកហ្ស៊ី។ ភាគីទាំងពីរបានពិភាក្សាគ្នាពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសហ្សកហ្ស៊ី និងស្ថានការណ៍នៅក្នុងតំបន់ ព្រមទាំងបង្ហាញនូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៣-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://civil.ge/archives/549121



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`