រូបភាពសភានៃសាធារណរដ្ឋគុយបា
មធ្យោបាយក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសភា និងកិច្ចសហប្រតិបត្តិការក្នុងវិស័យ ផ្សេងៗទៀត គឺជាចំណុចស្នូលនៃកិច្ចពិភាក្សារវាងក្រុមមិត្តភាពសភានៃសាធារណរដ្ឋអារ៉ាប់ស៊ីរី-សាធារណ រដ្ឋគុយបា និងលោក Luis Mariano Fernandez ឯកអគ្គរដ្ឋទូតគុយបាប្រចាំប្រទេសស៊ីរី។ ក្នុងអំឡុងពេលនៃជំនួបមនោសញ្ចេតនានៃសាមគ្គីភាព ភាតរភាពដែលមាននៅក្នុងរដ្ឋាភិបាល និងប្រជាជនគុយបា និងប្រជាជនស៊ីរីត្រូវបានបន្លិចឡើ ង។គំនិតផ្តួចផ្តើមជាច្រើនត្រូវបានលើកមកពិភាក្សាដើម្បីពង្រឹងការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
លោក Mohamed Jray ប្រធានក្រុមមិត្តភាពសភាស៊ីរី-គុយបា បានគូសបញ្ជាក់ពីចំណងទាក់ទងនយោបាយដ៏ល្អឥតខ្ចោះរវាងប្រជាជាតិទាំងពីរ និងបានអំពាវនាវឱ្យដំណើរការឡើងវិញនូវការផ្លាស់ប្តូរ គណៈប្រតិភូសភាដើម្បីឈ្វេងយល់ពីផលប្រយោជន៍នៃកិច្ចសហប្រតិបត្តិការទៅវិញទៅមក។ លោក Jray បានគូសបញ្ជាក់ថា ក្រុមមិត្តភាពដែលលោកដឹកនាំ គឺជាក្រុមដែលធំជាងគេនៅក្នុងសភាប្រជាជនស៊ីរីដោយមានសមាជិកសភាចំនួន ២០រូបជាសមាជិក ឆ្លុះបញ្ចាំងពីផលប្រយោជន៍សម្រាប់ស៊ីរី និងសារៈសំខាន់ដែលក្រុមនេះផ្តល់ដល់ចំណងទាក់ទងជាមួយគុយបា។
សម្រាប់ភាគីគុយបា លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់តំណាងក្រុមមិត្តភាពសម្រាប់ ការគាំទ្រជាប្រព័ន្ធរបស់ពួកគេ ក្នុងការថ្កោលទោសការហ៊ុមព័ទ្ធដ៏ប្រល័យរបស់សហរដ្ឋអាម៉េរិក និងការដាក់ចូលក្នុងបញ្ជីដោយចោទប្រកាន់ពីការគាំទ្រអំពើភេរវនិយម ដែលសាធារណរដ្ឋអារ៉ាប់ស៊ីរីក៏ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីផងដែរ។ អ្នកការទូតគុយបារូបនេះ បានអំពាវនាវឱ្យចាត់វិធានការម៉ឺងម៉ាត់ក្នុងកិច្ចសហប្រតិ បត្តិការ ដើម្បីទទួលបានផលប្រយោជន៍ទៅវិញទៅមក ជាពិសេសក្នុងវិស័យអប់រំ សុខាភិបាល វិទ្យាសាស្រ្ត កសិកម្ម កីឡា និងវិស័យវប្បធម៌។
មិត្តភាពដ៏ស៊ីជម្រៅ សាមគ្គីភាពដោយឥតល័ក្ខខ័ណ្ឌ ជំហររួមគ្នាឥតប្រែប្រួល បានកើតមានឡើង ជិត ៦០ឆ្នាំមកហើយ នៃចំណងទាក់ទងរវាងសាធារណរដ្ឋអារ៉ាប់ស៊ីរី និងសាធារណរដ្ឋគុយបា ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៦៥ កន្លងមក៕
http://ព័ត៌មានសភាទ្វីបអាម៉េរិក ២៣-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.plenglish.com/news/2023/06/21/syria-and-cuba-ratify-willingness-to-boost-parliamentary-ties/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម