លោក Miguel Diaz-Canel Bermudez ប្រធានាធិបតីគុយបា និងលោក Vladimir Orlic ប្រធានសភាស៊ែបប៊ី
លោក Miguel Diaz-Canel Bermudez ប្រធានាធិបតីនៃសាធារណរដ្ឋគុយបា បានចូលចួបលោក Vladimir Orlic ប្រធានសភានៃសាធារណរដ្ឋស៊ែបប៊ី។ ភាគីទាំងពីរបានពិភាក្សាគ្នាពីការពង្រឹងចំណងទាក់ ទងអន្តរសភា។ លោក Bermudez បានថ្លែងថា យើងបានចែករំលែកផលប្រយោជន៍ក្នុងការពង្រឹងចំណង ទាក់ទងអន្តរសភារវាងគុយបា និងស៊ែបប៊ី និងមានឆន្ទៈក្នុងការបន្តពង្រឹងចំណងទាក់ទងជាមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។ លោក Bermudez បានកត់សម្គាល់បែបនេះ ក្នុងពេលលោកកំពុងបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសស៊ែបប៊ី។
លោក Bruno Rodriguez រដ្ឋមន្រ្តីក្រសួងការបរទេសគុយបាបានបង្ហោះសារក្នុងបណ្តាញសង្គម Twit ter របស់លោកថា ជំនួបខាងលើបានបញ្ជាក់អះអាងពីឆន្ទៈរបស់ប្រទេសទាំងពីរក្នុងការបន្តលើកកម្ពស់ និងពង្រីកចំណងទាក់ទងរវាងស្ថាប័ននីតិប្បញ្ញតិ្តនៃប្រជាជាតិទាំងពីរ។ គួរបញ្ជាក់ផងដែរថា លោកប្រធានា ធិបតីគុយបា Bermudez កំពុងបំពេញទស្សនកិច្ចក្នុងទ្វីបអឺរ៉ុប បានអញ្ជើញទៅប្រទេសអ៊ីតាលី និងបុរីវ៉ា ទីកង់រួចហើយ និងបន្តទៅប្រទេសបារាំង ជាទីដែលលោកនឹងចូលរួម ក្នុងនាមជាប្រធានក្រុមប្រទេស G77+ចិន ក្នុងកិច្ចប្រជុំកំពូលនៃកិច្ចព្រមព្រៀងហិរញ្ញវត្ថុសកល ក្នុងទីក្រុងប៉ារីស នាថ្ងៃទី២២ និងទី២៣ ខែមិថុនា ឆ្នាំ២០២៣…៕
https://www.plenglish.com/news/2023/06/21/cuban-president-meets-with-serbian-parliament-speaker/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម