សភាហ្វាំងឡង់ជ្រើសតាំងលោក Jussi Halla-aho ជាប្រធានសភានីតិកាលថ្មី
សភានៃសាធារណរដ្ឋហ្វាំងឡង់បានប្រកាសថា សភាបានជ្រើសតាំងលោក Jussi Halla-aho អតីត ប្រធានគណបក្សប្រជាជនហ្វាំងឡង់ជាប្រធានសភា។ លោក Halla-aho ទទួលបានសំឡេងគាំទ្រ ១៣៤ សំឡេង នៅក្នុងសភា ២០០អាសនៈ។ ក្នុងនាមជាប្រធានសភាថ្មី លោក Halla-aho នឹងមានជំនួយការ ២រូប ជាអនុប្រធានសភា។ ជាមួយនឹងការស្បថចូលកាន់តំណែងរបស់ប្រធានសភាថ្មី និងគណៈរដ្ឋមន្រ្តី នៅទីបំផុតសភា និងរដ្ឋាភិបាលនីតិកាលថ្មីបានចាប់ផ្តើមដំណើរការ បន្ទាប់ពីជាង ២ខែ ក្រោយការបោះ ឆ្នោត។
ជាប្រពៃណី តំណែងប្រធានសភា ត្រូវគ្រប់គ្រងដោយសមាជិកសភាមកពីគណបក្សធំជាងគេលំដាប់ ទី២ នៅក្នុងសភា។ គណបក្សប្រជាជនហ្វាំងឡង់របស់លោក Halla-aho បានក្លាយជាគណបក្សធំជាងគេ លំដាប់ទី២ ក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកសភាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣។ កើតក្នុងឆ្នាំ ១៩៧១ លោក Halla-aho បានបម្រើការងារជាសមាជិកសភារវាងឆ្នាំ២០១១ និងឆ្នាំ២០១៤ និងពីខែ កក្កដា ឆ្នាំ២០១៩ ដល់បច្ចុប្បន្ន។ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ លោកជាសមាជិកសភាអឺរ៉ុប។ លោក Halla-aho កាន់តំណែងជាប្រធានគណបក្សប្រជាជនហ្វាំងឡង់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១…៕
https://www.daijiworld.com/news/newsDisplay?newsID=1092674
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម