រូបភាពក្រុមប្រឹក្សាជាតិ(សភា) នៃសាធារណរដ្ឋស្លូវ៉ាគី
ក្រុមប្រឹក្សាជាតិនៃសាធារណរដ្ឋស្លូវ៉ាគី(សភាស្លូវ៉ាគី) បានអនុម័តគាំទ្រសេចក្តីសម្រេចទទួលស្គាល់ មហាគ្រោះអត់ឃ្លានកើតមានឡើងនៅក្នុងប្រទេសអ៊ុយក្រែន រវាងឆ្នាំ១៩៣២-១៩៣៣ ថាជាអំពើប្រល័យពូជសាសន៍ប្រជាជនអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន European Pravda ដកស្រង់ប្រភពពីសារព័ត៌មាន SITA។
អ្នកតាក់តែងសេចក្តីសម្រេច តំណាងឱ្យគណបក្សគាំទ្រក្រុមប្រទេសលោកខាងលិចបានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃសង្រ្គាមបច្ចុប្បន្នរបស់សហព័ន្ធរុស្ស៊ីមកលើប្រទេសអ៊ុយក្រែន ដែលរុស្ស៊ីចង់កម្ទេចអត្ត សញ្ញាណជាតិអ៊ុយក្រែន និងលុបបំបាត់ប្រជាជនអ៊ុយក្រែនក្នុងនាមជាប្រជាជាតិមួយជាថ្មីម្តងទៀត។ ដូច្នឹងចាំបាច់ណាស់ត្រូវតែចង្អុលបង្ហាញនូវសកម្មភាពរបស់រុស្ស៊ីពីអតីតកាល និងធ្វើអ្វីគ្រប់បែបយ៉ាងតាមដែលអាចធ្វើបាន ដើម្បីកុំឱ្យសកម្មភាពបែបនោះកើតមានឡើងជាថ្មីជាដាច់ខាត ទាំងនៅក្នុងប្រទេសអ៊ុយក្រែន ឬនៅក្នុងប្រទេសណាមួយដទៃទៀត នៅក្នុងពិភពលោកមួយនេះ។
សមាជិកសភាស្លូវ៉ាគីបានកត់សម្គាល់ថា គ្រោះអត់ឃ្លាននៅក្នុងប្រទេសអ៊ុយក្រែនកន្លងមក រួមជា មួយនឹងវិនាសកម្មដែលជាព្រឹត្តិការណ៍ដ៏សោកនាដកម្មបំផុតប្រឆាំងនឹងមនុស្សជាតិ នៅក្នុងទ្វីបអឺរ៉ុប។ គ្រោះអត់ឃ្លានមួយនេះ បណ្តាលឱ្យប្រជាជនអ៊ុយក្រែនស្លាប់បាត់បង់ជីវិតរាប់សិបលាននាក់ ត្រូវបានធ្វើឡើងយ៉ាងឃោរឃៅពីសំណាក់របបដឹកនាំអតីតសហភាពសូវៀត ដើម្បីអនុវត្តនយោបាយកសិកម្មសមូហភាព និងដើម្បីបង្រ្កាបប្រជាជន និងអត្តសញ្ញាណជាតិអ៊ុយក្រែន។ សង្រ្គាមឈ្លានពានរបស់រុស្ស៊ីមកលើ អ៊ុយក្រែន ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល និងកសិកម្ម ការរារាំងការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយ ក្រែន និងការលួចប្លន់គ្រាប់ធញ្ញជាតិរាប់លានតោនពីសំណាក់រុស្ស៊ី បានបង្កភាពភ័យខ្លាចជាថ្មីនៃគ្រោះអត់ ឃ្លានដែលបង្កឡើងដោយមនុស្ស ជាពិសេស នៅភាគត្បូងនៃសកលលោកដែលពឹងផ្អែកលើគ្រាប់ធញ្ញជាតិអ៊ុយក្រែន។
គួរបញ្ជាក់ផងដែរថា មហាគ្រោះអត់ឃ្លានឆ្នាំ១៩៣២-១៩៣៣ ដែលបង្កើតឡើងដោយរបបជិះជាន់របស់លោក Stalin នៅក្នុងថ្ងៃមហាជោគជ័យនៃសមូហភាព ដែលរឹបអូសដោយបង្ខំនៃទ្រព្យសម្បត្តិឯកជន និងការរៀបចំកសិដ្ឋានសមូហភាព ដែលបណ្តាលឱ្យប្រជាជនអ៊ុយក្រែនប្រមាណជា ៤ ទៅ៦លាននាក់ បានស្លាប់បាត់បង់ជីវិតដោយសារតែខ្វះអាហារសម្រាប់ទទួលទាន ជាពិសេស នៅតាមតំបន់ជនបទ៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២២-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.pravda.com.ua/eng/news/2023/06/20/7407727/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម