រូបភាពអាគារសភាឌូម៉ា នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី
រដ្ឋធានីមូស្គូ ៖ សមាជិកសភាសហព័ន្ធរុស្ស៊ី បានដាក់សេចក្តីព្រាងច្បាប់មួយ ទៅកាន់សភាឌូម៉ា ឬ សភាជាន់ទាបរុស្ស៊ីនៃសភាសហព័ន្ធ ដើម្បីពិភាក្សាដេញដោលលើកិច្ចការនៃការដកខ្លួនរបស់រុស្ស៊ី ចេញពីការបង្កើតកិច្ចព្រមព្រាងជាមួយអង្គការពាណិជ្ជកម្មពិភពលោក(WTO) ឬមួយចាកចេញពីអង្គការមួយនេះ។ សេចក្តីព្រាងច្បាប់ខាងលើនេះ ត្រូវបានដាក់ជូនសភា ដោយសមាជិកសភាមកពីគណបក្សយុត្តិធម៌រុស្ស៊ី-ដើម្បីសច្ចភាព ហើយអត្ថបទនៃឯកសារនេះ ត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការរបស់សភាឌូម៉ា។
អនុលោមតាមសេចក្តីព្រាងច្បាប់មួយនេះមានន័យថា ពិធីសារស្តីពីការយល់ព្រមរបស់សហព័ន្ធ រុស្ស៊ីចំពោះកិច្ចព្រមព្រៀងបង្កើតអង្គការពាណិជ្ជកម្មពិភពលោក(WTO) ត្រូវបានប្រកាសដកខ្លួនចេញ។ បើតាមក្រុមសមាជិកសភាដែលបានតាក់តែងសេចក្តីព្រាងច្បាប់នេះ គឺធ្វើឡើងដើម្បីការពារផលប្រយោជន៍ ជាតិរបស់រុស្ស៊ី និងភាពចាំបាច់ក្នុងការតាមដានគោលនយោបាយការពារជាតិ ឆ្លើយតបទៅនឹងសម្ពាធទណ្ឌកម្មពីអន្តរជាតិ។ បើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS សំណើនេះ ធ្វើឡើងដើម្បីឱ្យរដ្ឋាភិបាលទីក្រុងមូស្គូដកខ្លួនចេញពីការបង្កើតកិច្ចព្រមព្រៀង Marrakesh របស់អង្គការពាណិជ្ជកម្មពិភពលោក(WTO) ដែលបានចុះហត្ថលេខា នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១១។
ក្រុមសមាជិកសភាដែលបានតាក់តែងសេចក្តីព្រាងច្បាប់នេះ ក៏បានស្នើឱ្យទទួលស្គាល់ថា ច្បាប់ស្តីពីការផ្តល់សច្ចាប័នពីមុនមក លែងមានសុពលភាព។ គួរបញ្ជាក់ផងដែរថា សហព័ន្ធរុស្ស៊ីបានបើកការវាយប្រហារយោធាមកលើប្រទេសអ៊ុយក្រែនកាល ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បណ្តាលឱ្យសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងប្រទេសនានាជាច្រើននៅទូទាំងពិភពលោក បានសម្រេចចិត្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី៕
http://ព័ត៌មានសភាអន្តរជាតិ ២៣-០៣-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://asumetech.com/the-russian-duma-is-discussing-a-bill-for-moscows-exit-from-the-world-trade-organization/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម