logo logo
banner1
ប្រធានសភាហ្សកហ្ស៊ី និងមន្រ្តីអាល្លឺម៉ង់ពិភាក្សាគ្នាពីការធ្វើសមាហរណកម្ម ចូលក្នុងសហភាពអឺរ៉ុប
 

ប្រធានសភាហ្សកហ្ស៊ី និងមន្រ្តីអាល្លឺម៉ង់ពិភាក្សាគ្នាពីការធ្វើសមាហរណកម្ម ចូលក្នុងសហភាពអឺរ៉ុប

ការធ្វើសមាហរណកម្មរបស់ប្រទេសហ្សកហ្ស៊ីចូលក្នុងអឺរ៉ុប និងដំណើរការដែលហ្សកហ្ស៊ីសម្រេចបាន ត្រូវបានលើកមកពិភាក្សាដោយលោក Shalva Papuashvili​ ប្រធាន​សភា​ហ្សកហ្ស៊ី លោកស្រី Maia Bitadze ប្រធានគណៈកម្មាធិការការបរិស្ថាននៃសភាហ្សកហ្ស៊ី និងលោក Sven Giegold រដ្ឋលេខាធិការ ក្រសួងកិច្ចការសេដ្ឋកិច្ច និងសកម្មភាព​អាកាសធាតុ។ រដ្ឋាភិបាលហ្សកហ្ស៊ីអនុវត្តដោយជោគជ័យនូវកំណែ ទម្រង់ប្រកបដោយជោគជ័យតាមមាគ៌ារបស់សហភាពអឺរ៉ុប និងនីតិវិធីនៃការបំពេញកាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងសហភាពអឺរ៉ុប-ហ្សកហ្ស៊ី ដែលត្រូវបានពិនិត្យមើលឡើងវិញដោយភាគីទាំងពីរ។

សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការការពារអាកាសធាតុ និងបរិស្ថាន រួមទាំង ការលើក កម្ពស់វិស័យឯកជន និងឧស្សាហកម្ម ក៏ត្រូវបានគូសបញ្ជាក់ក្នុងជំនួប​ខាងលើផងដែរ។ មន្រ្តីនៃប្រទេស ទាំងពីរបានវាយតម្លៃយ៉ាងវិជ្ជមាននៃគម្រោងខ្សែអគ្គិសនីក្រោមបាតសមុទ្ទជាយុទ្ធសាស្រ្ត ដែលនឹងជួយ បង្កើនសក្តានុពលនៃពាណិជ្ជកម្ម​ថាមពលកកើតឡើងវិញរវាងសហភាពអឺរ៉ុប និងតំបន់ South Cauca sus ព្រមទាំង រួមចំណែកក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ហ្សកហ្ស៊ីជាមួយប្លុកអឺរ៉ុប…៕

https://agenda.ge/en/news/2023/2408



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`