លោកស្រី Stephanie D’Hose ប្រធានព្រឹទ្ធសភាបែលហ្ស៊ិក និងលោកស្រី Yaira Jimenez ឯកអគ្គរដ្ឋទូតគុយបា
លោកស្រី Yaira Jimenez ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្របែលហ្ស៊ិក បានពន្យល់ប្រាប់លោកស្រី Stephanie D’Hose ប្រធានព្រឹទ្ធសភាបែលហ្ស៊ិកពីផលប៉ះពាល់នៃការហ៊ុម ព័ទ្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ និងវិធានការបង្កអរិភាពដទៃទៀតដែលដាក់ចេញដោយសហរដ្ឋ អាម៉េរិក។ នៅក្នុងជំនួបនៅឯទីស្នាក់ការកណ្តាលសភាសហព័ន្ធ ក្នុងរដ្ឋធានីនៃប្រទេសបែលហ្ស៊ិក លោក ស្រីការទូតរូបនេះបានធ្វើបច្ចុប្បន្នភាពជូនលោកស្រី D’Hose ពីការពិតនៅក្នុងប្រទេសគុយបា ដែលជាជន រងគ្រោះនៃការហ៊ុមព័ទ្ធសេដ្ឋកិច្ចជាង ៦០ឆ្នាំ ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងរឹតបន្តឹងសកម្មភាពមក លើគុយបា ដោយដាក់ចូលក្នុងបញ្ជីរដ្ឋគាំទ្រអំពើរភេរវនិយមជាឯកតោភាគី។
លោកស្រី Jimenez និងលោកស្រីប្រធានព្រឹទ្ធសភា បានពិភាក្សាគ្នាពីសមិទ្ធផលសង្គមរបស់គុយបា បើទោះបីជាខ្លួនប្រឈមនឹងទណ្ឌកម្មក៏ដោយ និងផ្តល់ព័ត៌មានអំពីការគ្រប់គ្រង និងអាទិភាពរបស់សភា អំណាចប្រជាជនគុយបា ក្នុងនីតិកាលទី១០ របស់ខ្លួន ដែលចាប់ផ្តើមកាលពី ២ខែមុន។ លោកស្រី D’Hose ចាប់អារម្មណ៍ចំពោះការលើកកម្ពល់គោលនយោបាយយែនឌ័រក្នុងប្រទេសគុយបា ជាពិសេស ពាក់ព័ន្ធ នឹងក្រមគ្រួសារដែលអនុម័តក្នុងឆ្នាំ២០២២ ក្នុងការធ្វើប្រជាមតិ។
បើតាមស្ថានទូតគុយបា ជំនួបខាងលើជាមួយប្រធានព្រឹទ្ធសភាបែលហ្ស៊ិកបានពិភាក្សាពីចំណងទាក់ ទងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងទីក្រុងព្រុចស៊ែល និងទីក្រុងឡាហាវ៉ាន ដែលចំណងការទូត នេះបានប្រារព្ធខួប ១២០ឆ្នាំ កាលពីឆ្នាំ២០២២។ ដូចគ្នានេះដែរ ភាគីទាំងពីរបានបន្តឆន្ទៈក្នុងការលើក កម្ពស់ការផ្លាស់សភាទៅវិញទៅមក…៕
https://www.plenglish.com/news/2023/06/21/cuban-ambassador-briefs-belgian-lawmaker-on-impact-of-us-blockade/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម