លោក Alexander Lambsdorff ទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំប្រទេសរុស្ស៊ី
សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានតែងតាំងសមាជិកសភាជាន់ខ្ពស់១រូប ដែលជាសមាជិកនៃក្រុម គណបក្សកាន់អំណាច ជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំសហព័ន្ធរុស្ស៊ី ដោយប្រគល់ជូនគាត់នូវតំណែងការទូត ដ៏ផុយស្រួយមួយ ក្នុងគ្រាដែលភាពតានតឹងកំពុងតែកើនឡើង ជុំវិញសង្រ្គាមរបស់រដ្ឋាភិបាលទីក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន។ ក្រសួងការបរទេសអាល្លឺម៉ង់បានថ្លែងថា រុស្ស៊ីបានផ្តល់ការអនុម័តជាផ្លូវការ ដើម្បីឱ្យលោក Alexander Lambsdorff ក្លាយជាឯកអគ្គរដ្ឋទូត ដែលនេះគឺជាជំហានដ៏ចាំបាច់មួយ នៅមុនពេលដែលលោកអាចចូលកាន់តំណែងបាន។ ក្រសួងរំពឹងថា លោក Lambsdorff នឹងចាប់ផ្តើមបំពេញ ការងារនៅក្នុងរដូវក្តៅនេះ។
លោក Lambsdorff វ័យ ៥៦ឆ្នាំ មានបទពិសោធក្នុងវិស័យការទូតអាល្លឺម៉ង់ដែលលោកបានចូលរួម ក្នុងឆ្នាំ១៩៩៥។ លោកបំពេញការងារក្នុងនាយកដ្ឋានកិច្ចការរុស្ស៊ី នៃក្រសួងការបរទេសក្នុងឆ្នាំ២០០៣-២០០៤។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លោកត្រូវបានគេស្គាល់ថាជា អ្នកនយោបាយដ៏លេចធ្លោ១រូប។ លោក Lambsdorff គឺជាសមាជិកសភាអឺរ៉ុបពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៧ មុនពេលលោកជាសមាជិកសភា អាល្លឺម៉ង់។ គួរបញ្ជាក់ផងដែរថា ចំណងទាក់ទងរវាងអាល្លឺម៉ង់ និងរដ្ឋាភិបាលទីក្រុងមូស្គូកាន់តែល្អក់កករ នឹងគ្នា ចាប់តាំងពីរុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំ២០២២។ ទីក្រុងប៊ែឡាំងបានក្លាយជា អ្នកផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ឈានមុខគេនៅក្នុងក្រុមប្រទេសលោកខាងលិច…៕
https://toronto.citynews.ca/2023/06/21/germany-appoints-senior-lawmaker-with-governing-party-as-ambassador-to-russia/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម