សភាជប៉ុនបិទបញ្ចប់សម័យប្រជុំប្រចាំឆ្នាំរបស់ខ្លួន មុនការបោះឆ្នោតសកល
រាជធានីតូក្យូ៖ កាលពីពុធ ទី២១ ខែមីនា ឆ្នាំ២០២៣ សភាជប៉ុន បានបិទបញ្ចប់សម័យប្រជុំប្រចាំឆ្នាំ ដែលមានរយៈពេល ១៥០ ថ្ងៃ របស់ខ្លួន ជាមួយនឹងការចាប់អារម្មណ៍ដែលផ្តោតលើ ការគ្រោងរំលាយសភាជាន់ទាបរបស់លោក Fumio Kishida នាយករដ្ឋមន្ត្រី។ ក្រុមគណបក្សកាន់អំណាច រួមមាន គណបក្សប្រជាធិបតេយ្យសេរី និងគណបក្ស Komeito ដែលជាដៃគូសម្ព័ន្ធភាព ដ៏សំខាន់របស់ខ្លួន បានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់សំខាន់ៗមួយចំនួន ក្នុងអំឡុងពេលសម័យប្រជុំសភាប្រចាំឆ្នាំនោះ រួមទាំងសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើនថវិកាសម្រាប់ចំណាយលើវិស័យការពារជាតិដែលមានចំនួនទឹកប្រាក់ដ៏ច្រើនលើសលប់ផងដែរ។
លោក Hirokazu Matsuno ប្រធានលេខាធិការគណៈរដ្ឋមន្ត្រី បានថ្លែងក្នុងសន្និសីទសារ-ព័ត៌មានមួយ កាលពីព្រឹកថ្ងៃដដែលនោះថា ក្រៅពីសេចក្តីព្រាងច្បាប់ចំនួន ៦០ ដែលបានដាក់ស្នើទៅសភាដោយរាជរដ្ឋាភិបាល ដែលក្នុងចំណោមសេចក្តីព្រាងច្បាប់ចំនួន ៥៨ បានដាក់បញ្ចូលសេចក្តីព្រាងច្បាប់ស្តីពី ការពិនិត្យមើលឡើងវិញលើសេចក្តីព្រាងច្បាប់អន្តោប្រវេសន៍ និងជនភៀសខ្លួន ដែលបាន អនុម័តក្លាយជាច្បាប់ក្នុងអំឡុងពេលសម័យប្រជុំសភានោះ។
ក្នុងការកែសម្រួលគោលនយោបាយថាមពលដ៏មានសារៈសំខាន់ សភាបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុញ្ញាតឱ្យមានម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ដើម្បីដំណើរការនៅពេលបច្ចុប្បន្ននេះ ក្រោយរយៈពេល ៦០ ឆ្នាំ ទោះបីជានៅតែមានការព្រួយបារម្ភអំពីសុវត្ថិភាពយ៉ាងណាក្តី។ លើសពីនេះទៀត សេចក្តីព្រាងច្បាប់មួយចំនួនដែលគាំទ្រដោយរាជរដ្ឋាភិបាល សំដៅលើកកម្ពស់ការយល់ដឹងរបស់សហគមន៍ភេទទី៣ ដែលបានដាក់ស្នើរួមគ្នា ដោយក្រុមគណបក្សកាន់អំណាច និងគណបក្សប្រឆាំងដឹកនាំដោយពួកអភិរក្សនិយម ក៏បានអនុម័តយល់ព្រមផងដែរ។
កាលពីថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣ គណបក្សប្រឆាំងធំជាងគេ គឹគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុន បានដាក់ញត្តិសម្តែងការមិនទុកចិត្តមួយលើគណៈរដ្ឋមន្ត្រីរបស់លោក Kishida ដែលបរាជ័យក្នុងការពន្យល់អំពីវិធីសាស្ត្រក្នុងការផ្តល់ថវិកាគោលនយោបាយ រួមទាំង ផែនការដោះស្រាយការធ្លាក់ចុះអត្រាកំណើតឆាប់រហ័ស។ ញត្តិនេះក៏បានស្នើសុំបោះឆ្នោតទម្លាក់គណៈរដ្ឋមន្ត្រីរបស់លោក Kishida ក្នុងសភាជាន់ទាបផងដែរ…៕
http://ព័ត៌មានសភាទ្វីបអាស៊ី ២២-០៦-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://mainichi.jp/english/articles/20230621/p2g/00m/0na/011000c
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម