logo logo
banner1
សភាហ្វាំងឡង់ អនុម័តគាំទ្របេក្ខភាព លោក Petteri Orpo ជានាយករដ្ឋមន្រ្តីថ្មី
 

លោក Petteri Orpo ត្រូវបានសភាបោះ ឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តីថ្មី

កាលពីថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣ អ្ន​កឆ្លើយឆ្លងសារព័ត៌មាន RIA Novosti បានរាយការណ៍ ថា សភានៃសាធារណរដ្ឋហ្វាំងឡង់បានអនុម័តគាំទ្របេក្ខភាពលោក Petteri Orpo មេដឹកនាំគណបក្ស ចម្រុះជាតិ​ ដែលគណបក្សនេះទទួលបានជ័យ ជម្នះក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាជាមេដឹក នាំរដ្ឋាភិបាលថ្មី។ ប្រធានសភា​ហ្វាំងឡង់បានថ្លែងថាបេក្ខភាពរបស់លោក Orpo ទទួលបានការអនុម័តគាំ ទ្រក្នុងសំឡេង ១០៧ ទល់នឹង ៨១សំឡេង​ និងអនុបវាទ ១២សំឡេង។

ក្រោយការបោះឆ្នោតសភាក្នុងប្រទេសហ្វាំងឡង់ កាលពីខែមេសា ឆ្នាំ២០២៣ លោក Orpo បានដឹក នាំក្រុមការចរចាដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលរួមបញ្ចូល តំណាង​របស់គណបក្សចម្រុះជាតិគណ បក្សជនជាតិហ្វាំងឡង់ គណបក្សប្រជាជនស៊ុយអែតនៃប្រទេសហ្វាំងឡង់ និងគណបក្សគ្រឹស្តសាសនិក ប្រជាធិបតេយ្យ។ គិតត្រឹមថ្ងៃទី១៦ ខែមិថុនា គណបក្សទាំងអស់បានរៀបចំបង្កើតកម្មវិធីការងារសម្រាប់ អាណត្តិ ៤ឆ្នាំ និងបង្កើតរដ្ឋាភិបាលហ្វាំងឡង់ថ្មី នីតិកាលទី៧៧។ លោក Sauli Niinisto ប្រធានាធិបតី ហ្វាំងឡង់បានតែងតាំងគណៈរដ្ឋមន្រ្តីថ្មី នៅល្ងាចថ្ងៃអង្គារដដែល…៕

https://www.urdupoint.com/en/world/finnish-parliament-approves-candidacy-of-pett-1711456.html

 



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`