លោក Volodymyr Oleksandrovych Zelenskyy ប្រធានាធិបតីប្រទេសអ៊ុយក្រែន
លោក Volodymyr Oleksandrovych Zelenskyy ប្រធានាធិបតីអ៊ុយក្រែនគ្រោងនឹងថ្លែងសុន្ទរកថា តាមប្រព័ន្ធនិម្មិត ទៅកាន់សមាជិសភាជប៉ុន នៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២២នេះ ដើម្បីប្រមូលការ គាំទ្រជាអន្តរជាតិ សម្រាប់ប្រទេសរបស់លោក ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់សហព័ន្ធ រុស្ស៊ី។ មិនដូចកាលពីអតីតកាលនោះឡើយ ប្រទេសជប៉ុនបច្ចុប្បន្នបានចាត់វិធានការធ្ងន់ធ្ងរប្រឆាំងនឹង រុស្ស៊ី អនុលោមតាមក្រុមប្រទេសប្រទេស G7 បើទោះបីជា វិធានការរបស់រាជរដ្ឋាភិបាលទីក្រុងតូក្យូនេះ នឹងបង្កឱ្យមានការសងសឹកពីរដ្ឋាភិបាលទីក្រុងមូស្គូក៏ដោយ។ សុន្ទរកថារបស់លោកប្រធានាធិបតីអ៊ុយក្រែន រំពឹងថានឹងធ្វើឡើងប្រមាណជា ១០នាទី នៅក្នុងបន្ទប់ ប្រជុំរបស់រដ្ឋសភាជប៉ុន ដែលជាសភាមួយដ៏មានអំណាច ក្នុងចំណោមសភាទាំងពីរថ្នាក់របស់ជប៉ុន ដែល លោកគ្រប់គ្រងដោយគណបក្សរបស់លោក Fumio Kishida នាយករដ្ឋមន្រ្តីជប៉ុន។ កន្លងមកលោក Zelen skyy បានថ្លែងសុន្ទរកថាតាមប្រព័ន្ធនិម្មិតរួចហើយ ទៅកាន់សភាសហរដ្ឋអាម៉េរិក ក៏ដូចជា សភាសហភាព អឺរ៉ុប ចក្រភពអង់គ្លេស កាណាដា និងអ៊ីស្រាអែល៕
https://thepeninsulaqatar.com/article/22/03/2022/zelenskyy-to-address-japanese-parliament
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម