សមាជិកសភាសហរដ្ឋអាមេរិក ដាក់ស្នើសេចក្តីស្នើច្បាប់ស្តីពីការគ្រប់គ្រងប្រព័ន្ធ AI
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានឱ្យដឹងថា សមាជិកសភានៃគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ បានដាក់ស្នើសេចក្តីស្នើច្បាប់មួយដើម្បីបង្កើតបទប្បញ្ញត្តិសម្រាប់ប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃសិប្បនិម្មិត (AI)។
សេចក្តីស្នើច្បាប់នេះ មានគោលបំណងបង្កើតគណៈកម្មការដែលមានសមាជិកចំនួន ២០នាក់ ដែលមានភារកិច្ចពិនិត្យមើលវិធីសាស្រ្តបច្ចុប្បន្នរបស់រដ្ឋាភិបាលចំពោះការត្រួតពិនិត្យប្រព័ន្ធ AI ដោយណែនាំឱ្យបង្កើតរចនាសម្ព័ន្ធថ្មីដើម្បីដាក់ចេញ និងបង្កើតវិធីសាស្រ្តផ្អែកលើហានិភ័យក្នុងការគ្រប់គ្រងប្រព័ន្ធ AI។ សេចក្តីស្នើច្បាប់ដែលស្នើឡើងដោយលោក Ted Lieu សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ និង លោក Ken Buck សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ កើតឡើងចំពេលមានការព្រួយបារម្ភអំពីឧស្សាហកម្មប្រព័ន្ធ AI ដែលកំពុងរីកចម្រើន ជាពិសេសចាប់តាំងពីការបើកដំណើរការ Chatbot AI និងChatGPT ដ៏ពេញនិយមរបស់ OpenAI កាលពីខែវិច្ឆិកាកន្លងទៅ។ លោក Lieu បានកត់សម្គាល់ថា សេច ក្តីស្នើច្បាប់នេះមានគោលបំណងអនុញ្ញាតឱ្យសភាអាចអញ្ជើញអ្នកជំនាញ ដើម្បីជួយដល់សមាជិកសភា នៅក្នុងដំណើរការនៃការធ្វើសេចក្តីស្នើច្បាប់។ លោក Lieu បានមានប្រសាសន៍ថា “សេចក្តីស្នើច្បាប់របស់ យើងបង្កើតផ្លូវឆ្ពោះទៅរកបទប្បញ្ញត្តិនៃប្រព័ន្ធ AI ប្រកបដោយទំនួលខុសត្រូវ ដែលលើកកម្ពស់វឌ្ឍនភាព បច្ចេកវិទ្យា ដើម្បីរក្សាសុវត្ថិភាពប្រជាជនអាមេរិក។ តម្លាភាពគឺមានសារៈសំខាន់នៅពេលធ្វើច្បាប់លើអ្វីមួយដែលស្មុគស្មាញដូចប្រព័ន្ធ AI។
យោងតាមអត្ថបទស្នើច្បាប់នេះ សមាជិកគណៈកម្មការត្រូវតែមានជំនាញបច្ចេកទេស ឬសាវតារក្នុង សង្គមស៊ីវិល ឬរដ្ឋាភិបាល ហើយធ្វើរបាយការណ៍ចំនួនបីសម្រាប់សភា និងប្រធានាធិបតីក្នុងរយៈពេលពីរ ឆ្នាំដំបូង។ ក្នុងរយៈពេលប្រាំមួយខែដំបូង គណៈកម្មាការនឹងបញ្ជូនរបាយការណ៍ដែលរួមបញ្ចូលសំណើណា មួយសម្រាប់ សកម្មភាពនៃបទប្បញ្ញត្តិ ឬការអនុវត្តជាបន្ទាន់។ បន្ថែមពីលើសេចក្តីស្នើច្បាប់ទ្វេភាគីនេះ លោក Chuck Schumer មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភា ពីមុនក៏បានធ្លាប់បានស្នើគោលការណ៍ សម្រាប់បទប្បញ្ញត្តិប្រព័ន្ធ AI នេះផងដែរ ៕
http://ព័ត៌មានសភាទ្វីបអាមេរិក ២១-០៦-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.plenglish.com/news/2023/06/20/congress-proposes-a-bill-to-regulate-artificial-intelligence/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម