សភាថៃនឹងបើកសម័យប្រជុំនៅពេលខាងមុខ ខណៈដែលគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បង្ហាញលទ្ធផលរបស់ខ្លួន
រាជធានីបាងកក៖ កាលពីថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៃព្រះរាជាណាចក្រថៃ បានបង្ហាញលទ្ធផលនៃការបោះឆ្នោត កាលពីខែកក្កដា ឆ្នាំ២០២៣ ដែលជាការត្រួសត្រាយផ្លូវសម្រាប់បើកសម័យប្រជុំសភាលើកដំបូង ក្នុងរយៈពេល ២ ឬ ៣ សប្តាហ៍ខាងមុខនេះ មុនពេលបង្កើតរាជរដ្ឋាភិបាលថ្មីមួយ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ខ្លួនបានទទួលស្គាល់គណបក្សឈ្នះឆ្នោត ទាំងអស់ដែលទទួលបានអាសនៈ ៥០០ ក្នុងរដ្ឋសភា ដែលត្រូវបើកសម័យប្រជុំដំបូងបាន ក្នុងរយៈពេល ១៥ ថ្ងៃ ដើម្បីជ្រើសតាំងប្រធានសភា ១ រូប ដែលនៅគ្រានោះ នឹងអំពាវនាវឱ្យមានសម័យប្រជុំរួមនៃសភាទាំងពីរ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើនាយករដ្ឋមន្ត្រី ១ រូប។
គណបក្សឆ្ពោះទៅមុខ (Move Forward) បានទទួលជ័យជំនះយ៉ាងធំធេងនៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ខណៈដែលគណបក្ស Pheu Thai ដែលមានប្រជាប្រិយជាងគេ បានតាមកៀកពីក្រោយ ដោយសារគណបក្សនេះ បានរើបម្រះចេញពីគូប្រកួតប្រជែងរបស់ខ្លួន ដែលបានចងសម្ព័ន្ធភាពជាមួយក្រុមយោធារាជានិយម ក្រោយរយៈពេល ៩ ឆ្នាំ នៃរាជរដ្ឋាភិបាលដែលដឹកនាំ ឬគាំទ្រដោយយោធា។ គណបក្សប្រឆាំងនេះ បានចងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយចំនួន ៨ ដែលត្រូវបានគេរំពឹងថា នឹងគាំទ្រលោក Pita Limjaroenrat ថ្នាក់ដឹកនាំគណបក្សឆ្ពោះទៅមុខដែលទទួលបានការអប់រំនៅសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិកសម្រាប់តំណែង នាយករដ្ឋមន្ត្រី និងបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលទំនងជានៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខ…៕
http://ព័ត៌មានសភាទ្វីបអាស៊ី ២០-០៦-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://news.yahoo.com/thai-parliament-convene-soon-poll 095125580.html?guccounter=1&guce_referrer=aHR0cHM6Ly93d3cuZ29vZ2xlLmNvbS8&guce_referrer_sig=AQAAANgxcMDLkhFeZfNtRBmGHNRvHO1uK3ijteuyQ579FMy5wNsVIQRwcnFKADyVEL2OIUCJv7N9-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម