logo logo
banner1
កូវ៉ែតតែងតាំងគណៈរដ្ឋមន្ត្រីថ្មី ស្របពេលមានការខ្វែងគំនិតគ្នា ជាមួយសភា ដែលបង្កឱ្យជាប់គាំងនយោបាយ
 

លោក Sheikh Ahmad Nawaf Al Sabah នាយក​រដ្ឋមន្ត្រីកូវ៉ែត

ទីក្រុង DUBAI៖ កាលពីថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋកូវ៉ែត បានបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីគណៈរដ្ឋមន្ត្រីមុន ត្រូវបានរំលាយ ក្រោយការបោះឆ្នោត​សភានីតិកាល​ទី៣ ដែលមានអាណត្តិ ៣ ឆ្នាំ។ ការតែងតាំងនេះកើតឡើង ចំពេលមានការខ្វែងគំនិតគ្នា ដែលបានបង្កឱ្យមានភាពជាប់គាំងប្រព័ន្ធនយោបាយ របស់ប្រទេស។ សមាជិក​គណៈរដ្ឋមន្ត្រី ១៥ រូប ត្រូវបានតែងតាំងដោយព្រះអង្គម្ចាស់ Sheikh Ahmad Nawaf Al Sabah ដែលនាយក​រដ្ឋមន្ត្រីកូវ៉ែត ដែលទើបបានតែងតាំង ​ដោយព្រះបិតារបស់​ព្រះអង្គ​ដែល​ជា ព្រះមហាក្សត្រ កាលពីសប្តាហ៍មុន។ សមាជិកគណៈរដ្ឋមន្ត្រីទាំងនោះ នឹងចូលរួមជាមួយសមាជិកសភា ៥០ រូប ដែលទើបជាប់ឆ្នោតកាលពីខែឧសភា ឆ្នាំ២០២៣​ ដើម្បីបង្កើតសភា។ នេះជាការតែងតាំងគណៈរដ្ឋ មន្ត្រី នីតិកាលទី៥ ដែលមិនទាន់ដល់រយៈ ១ ឆ្នាំ ផង…៕

https://federalnewsnetwork.com/world-news/2023/06/kuwait-names-new-cabinet-amid-infighting-with-parliament-that-has-paralyzed-the-political-system/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`