លោក Wang បានសង្កត់ធ្ងន់លើសារលិខិតអបអរសាទររបស់លោក Xi Jinping អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនក្នុងសន្និសីទនោះ។ គួរកត់សម្គាល់ផងដែរថា លោក Xi ចាត់ទុកវេទិកាស្តីពី ច្រកសមុទ្រនេះ ជាបញ្ហាសំខាន់។ លោក Wang បានអំពាវនាវឱ្យបន្តកិច្ចខិតខំប្រឹងប្រែងកែលម្អរវេទិកានេះ ដែលបានណែនាំ និងចង្អុលបង្ហាញដោយលោក Xi ក្នុងសារលិខិតនោះ។
លោក Wang បានកត់សម្គាល់ថា ការអភិវឌ្ឍទំនាក់ទំនងចិនដីគោក និងកោះតៃវ៉ាន់ដោយសន្តិវិធី គឺជាផ្លូវត្រូវសម្រាប់ការពារសន្តិភាព និងស្ថិរភាពនៃទំនាក់ទំនងចិនដីគោក និងកោះតៃវ៉ាន់ និងការអភិវឌ្ឍរួមគ្នា។ លោក Wang បានម្តែងការប្រឆាំងដាច់ខាត រាល់សកម្មភាពរបស់ក្រុមបំបែកខ្លួនមួយចំនួន ដូចជា ក្រុមឯករាជ្យតៃវ៉ាន់ និងការជ្រៀតជ្រែកពីខាងក្រៅ។
លោក Wang បានលើកឡើងទៀតថា មានតែការគោរពតាមកុងសង់ស៊ីសឆ្នាំ១៩៩២ និងការប្រឆាំងនឹងឯករាជភាពរបស់កោះតៃវ៉ាន់តែប៉ុណ្ណោះ ដែលអាចធ្វើការទំនាក់ទំនងចិនដីគោក និងកោះតៃវ៉ាន់ឱ្យងាកទៅរកផ្លូវត្រូវនៃការអភិវឌ្ឍប្រកបដោយសន្តិវិធីបាន។