logo logo
banner1
សមាជិកព្រឹទ្ធសភារុស្ស៊ី៖ ប្រធានសភាម៉ុងហ្គោលីអញ្ជើញដល់រុស្ស៊ី ក្នុងដំណើរទស្សនកិច្ចផ្លូវការ
 

លោក Gombojav Zandanshatar ប្រធានសភាម៉ុងហ្គោលី

លោក Bair Zhamsuyev សមាជិកព្រឹទ្ធសភាសហព័ន្ធរុស្ស៊ីបានថ្លែងថា  លោក Gombojav Zandan shatar ប្រធានសភាប្រទេសម៉ុងហ្គោលីបានអញ្ជើញដល់សហព័ន្ធរុស្ស៊ី សម្រាប់ដំណើរទស្សនកិច្ចផ្លូវការ ទៅចួបជាមួយសមាជិកសភារុស្ស៊ី និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនស្តីពីសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិនៃ​ប្រទេស​ទាំងពីរ។ “តបតាមការអញ្ជើញរបស់លោក Vyacheslav Volodin ប្រធាន សភាឌូម៉ា(សភាជាន់ទាបរុស្ស៊ី) លោក Zandan បានអញ្ជើញដល់ប្រទេសរុស្ស៊ីក្នុងដំណើរទ​ស្សន​កិច្ចផ្លូវ ការ”។ ទស្សនកិច្ចនេះ ចាប់ផ្តើមពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ លោក Zhamsuyev  បានសរសេរបែបនេះនៅលើបណ្តាញទំនាក់ទំនង​សង្គម​តេឡេក្រាមរបស់លោក។

លោក Zhamsuyev បានថ្លែងបន្ថែមថា កិច្ចព្រមព្រៀងមួយស្តីពីការបង្កើតគណៈកម្មការរួមស្តីពីកិច្ច សហប្រតិបត្តិការរវាងសភារុស្ស៊ី និងសភាម៉ុងហ្គោលីរំពឹងថានឹងត្រូវបាន​ចុះ​ហត្ថលេខា។ លោកប្រធាន សភាម៉ុងហ្គោលីនឹងចួបជាមួយលោក Volodin និងលោកស្រី Valentina Matvienko ប្រធានសភាជាន់ ខ្ពស់រុស្ស៊ី ដើម្បីផ្លាស់ប្តូរទស្សនៈ​គ្នាទៅវិញ​ទៅមកពាក់ព័ន្ធនឹងភាពជាដៃគូទ្វេភាគីពាណិជ្ជកម្ម អប់រំ និង វប្បធម៌…៕

https://www.urdupoint.com/en/world/mongolian-parliaments-head-arrives-in-russia-1710949.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`