logo logo
banner1
គណៈប្រតិភូសភាអឺរ៉ុបចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសលីបង់
 

លោកស្រី Isabel Santos ប្រធានគណៈប្រតិភូសភាអឺរ៉ុប បំពេញទស្សនកិច្ចក្នុងប្រទេសលីបង់

ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ គណៈប្រតិភូសភាអឺរ៉ុបសម្រាប់ចំណងទាក់ទង ជាមួយបណ្តាប្រទេសក្នុងតំបន់ Mashreq ដឹកនាំដោយលោកស្រីប្រធាន Isabel Santos បានបំពេញ ទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋលីបង់។ គណៈប្រតិភូ រួមមាន សមាជិក ៦រូប មកពីក្រុមនយោ បាយចំនួន ៤ នឹងរៀបចំកិច្ចប្រជុំ​អន្តរ​សភាសហភាពអឺរ៉ុប-លីបង់លើកទី១៦ ជាមួយសមភាគីលីបង់។ បន្ថែមពីលើកិច្ចប្រជុំសភា គណៈប្រតិភូគ្រោងនឹងចួបជាមួយនឹងមន្រ្តីរដ្ឋាភិបាលសំខាន់ៗ និងតំណាងមកពី​សង្គមស៊ីវិល។ កម្មវិធីការងារក៏រួមមាន​ផងដែរ ទៅទស្សនាគម្រោងនានាក្រោមជំនួយថវិកាពីសហភាព អឺរ៉ុប និងជំរុំទទួលជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ទាំង​ប្រជាជនប៉ាឡេស្ទីនក្រោមការមើលថែរ ពីទីភ្នាក់ងារជំនួយសម្រាប់ប្រជាជនប៉ាឡេស្ទីន (UNRWA) ទាំងប្រជាជនស៊ីរីគ្រប់គ្រងដោយកម្មវិធីស្បៀង អាហារពិភព​លោក (UNWFP)។

ក្នុងគ្រាដែលប្រទេសលីបង់ កំពុងព្យាយាមដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ និងបញ្ហាជន ភៀសខ្លួន ដំណើរទស្សនកិច្ចមួយនេះតំណាងនូវចំណុចប្រសព្វ​មួយដ៏​សំខាន់។ ការសង្កេតការណ៍ និង ការពិភាក្សារបស់គណៈប្រតិភូសភាអឺរ៉ុប ជាការប្រមើមើលពីផលប៉ះពាល់នៃកិច្ចសន្ទនាពីអនាគតរបស់លីបង់​…៕

https://www.lbcgroup.tv/news/lebanon-news/709467/european-parliament-delegation-to-embark-on-offici/en



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`