logo logo
banner1
គណបក្សអភិរក្សនិយមកាណាដា បោះឆ្នោតគាំទ្រលើសេចក្តីព្រាងច្បាប់ស្តីពី ការផ្តល់មូលនិធិរយៈពេលវែងសម្រាប់ប្រព័ន្ធថែទាំកុមារ
 

លោក Pierre Poilievre មេដឹកនាំ​កណបក្សអភិរក្ស​និយម ក្រោក​ឡើង​ក្នុង​អំឡុង​ពេល​សួរ​ដេញដោល​នៅ​ក្នុង​សភា

កាលពីថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ សមាជិកសភាមកពីគណបក្សអភិរក្សនិយមកាណាដាបាន ចូលរួមជាមួយគណបក្សផ្សេងជាច្រើនទៀត បោះឆ្នោតគាំទ្រលើ​សេចក្តី​ព្រាងច្បាប់ស្តីពីការផ្តល់មូលនិធិ រយៈពេលវែងរបស់រដ្ឋាភិបាលសហព័ន្ធចំពោះប្រព័ន្ធសិក្សាថ្នាក់ដំបូង និងការថែទាំកុមារនៅទូទាំងប្រទេសកាណាដា។

គណបក្សសេរីនិយមកាណាដា បានផ្តួចផ្តើមធ្វើសេចក្តីព្រាងច្បាប់នេះកាលពីចុងឆ្នាំមុន។ ច្បាប់នេះជា ផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធានាថា រដ្ឋាភិបាលសហព័ន្ធ​នាពេលអនាគតនឹងបន្តផ្តល់មូលនិធិថែទាំកុមារដល់ថ្នាក់ខេត្ត។ សេចក្តីព្រាងច្បាប់នេះ ទទួលបានការអនុម័តយល់ព្រមជាឯកច្ឆន្ទ ហើយក៏ត្រូវ បានបង្កើតក្រុមប្រឹក្សាជាតិ​ស្តីពីការរៀនសូត្រដំបូង និងការថែទាំកុមារផងដែរ។ រដ្ឋាភិបាលរបស់គណបក្ស សេរីនិយមបានផ្តល់ថវិកាបម្រុងទុកចំនួន ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំ នៅក្នុង​កញ្ចប់ថវិកាឆ្នាំ ២០២១ ដើម្បីបង្កើតកម្មវិធីថែទាំកុមារជាតិដែលបានសន្យាជាយូរមកហើយ។

កិច្ចព្រមព្រៀងរវាងទីក្រុងអូតាវ៉ា និងថា្នក់ខេត្ត ព្រមទាំងថ្នាក់តំបន់ ដែលភាគច្រើនត្រូវបានដឹកនាំដោយលោកនាយករដ្ឋមន្ត្រីនៃគណបក្សអភិរក្សនិយម មានបំណងកាត់​បន្ថយថ្លៃថែទាំកុមារមកត្រឹម ១០ ដុល្លារ ក្នុងមួយថ្ងៃជាមធ្យមនៅឆ្នាំ២០២៦។ សេចក្តីព្រាងច្បាប់​នេះ​ក៏​ត្រូវ​ឆ្លងកាត់ការអនុម័តយល់ព្រមនៅ ​ព្រឹទ្ធសភាកាណាដា​មុន​នឹង​អាច​ក្លាយ​ជា​ច្បាប់ ៕

http://ព័ត៌មានសភាទ្វីបអាមេរិក ១៩-០៦-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.plenglish.com/news/2023/06/16/president-of-cubas-parliament-recognizes-the-work-of-prensa-latina/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`