លោក Paul Tonko សមាជិកសភាសហរដ្ឋអាមេរិក បានប្រកាសពីការចាប់ផ្តើមនៃការប្រកួតប្រជែងកម្មវិធី CAC
កាលពីថ្មីៗនេះ លោក Paul Tonko សមាជិកសភាសហរដ្ឋអាមេរិក បានប្រកាសពីការចាប់ផ្តើមនៃការប្រកួត ប្រជែងកម្មវិធី Congressional App Challenge (CAC) នៅឆ្នាំនេះ ដែលជាការប្រកួតប្រជែងកម្មវិធីសម្រាប់ សិស្សានុសិស្សនៅកម្រិតមធ្យមសិក្សា និងវិទ្យាល័យ។ កម្មវិធីនេះ បើកដំណើរការជាផ្លូវការដោយសភាតំណាង សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០១៥។ កម្មវិធី CAC គឺជាប្រកួតប្រជែងទូទាំងប្រទេស ដែលអនុញ្ញាតឱ្យសិស្សានុសិស្ស ចូលរួមប្រកួតប្រជែងជាមួយមិត្តភក្ដិរបស់ពួកគេ ដោយបង្កើតកម្មវិធីសម្រាប់ឧបករណ៍ទូរស័ព្ទ ថេប្លេត ឬកុំព្យូទ័រ។ លោក Tonko បានមានប្រសាសន៍ថា “ជារៀងរាល់ឆ្នាំ ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះជំនាញ និងការច្នៃប្រឌិតរបស់សិស្សានុសិស្សរបស់យើង ដែលដាក់ពាក្យស្នើសុំការប្រកួតប្រជែងកម្មវិធី CAC” ។ “ការផ្តល់ឱ្យសិស្សរបស់យើង នូវឧបករណ៍ និងកន្លែងសម្រាប់គិតប្រកបដោយភាពច្នៃប្រឌិត និងពង្រឹងចំណេះដឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងវិទ្យាសាស្ត្រកុំព្យូទ័ររបស់ពួកគេ គឺជាអ្វីដែលខ្ញុំបានជំរុញជាយូរមកហើយនៅក្នុងសភា។ ខ្ញុំទន្ទឹងរង់ចាំមើលកម្មវិធីនេះ ហើយលើកទឹកចិត្តសិស្សរបស់យើងទាំងអស់ឱ្យចូលរួមក្នុងឱកាសដ៏ អស្ចារ្យមួយនេះ” ….៕
https://www.troyrecord.com/2023/06/19/tonko-announces-launch-of-2023-congressional-app-challenge/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម