សភាអឺរ៉ុប បន្តផ្សព្វផ្សាយដោយគ្មានភស្តុតាងអះអាង ពីបទចារកម្មប្រឆាំងនឹងម៉ារ៉ុក
បើទោះបីជាគ្មានភស្តុតាងជាក់ស្តែងក៏ដោយ ក៏សហភាពអឺរ៉ុបនៅតែបន្តមួលបង្កាច់ព្រះរាជាណាចក្រ ម៉ារ៉ុក ដោយចោទប្រកាន់ប្រទេសអាហ្វ្រិកខាងជើងមួយនេះពីបទចារកម្ម ដោយប្រើកម្មវិធីលួចព័ត៌មាន តាមប្រព័ន្ធអ៊ីនធឺណិត(spyware Pegasus)។ សារព័ត៌មានមួយចំនួននាពេលថ្មីៗនេះបានផ្តោតលើភាព គ្មានភស្តុតាងគាំទ្រការអះអាងរបស់សហភាពអឺរ៉ុបប្រឆាំងនឹងម៉ារ៉ុក ក្នុងករណីកម្មវិធី Pegasus។ សំណុំ រឿងដ៏ល្បីល្បាញខាងលើ សំអាងលើការចោទប្រកាន់ដោយគ្មានភស្តុតាងពីអង្គការក្រៅរដ្ឋាភិបាលឈ្មោះ អង្គការលើកលែងទោសអន្តរជាតិ និងគូកនអង្គការ Forbidden Stories ថា រដ្ឋាភិបាលទីក្រុងរ៉ាបាតបាន ប្រើកម្មវិធីលួចព័ត៌មានរបស់អ៊ីស្រាអែល ដើម្បីឃ្លាំមើលសកម្មជន អ្នកសារព័ត៌មាន និងឥស្សរជនអន្តរជាតិ។
កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចថ្មីមួយស្នើឱ្យស៊ើបអង្កេតលើ ការចោទប្រកាន់ថាប្រទេសម៉ារ៉ុកបានប្រើប្រាស់ Pegasus spyware។ ក្នុងសេចក្តីសម្រេចសមាជិកសភា អឺរ៉ុបបានអះអាងថាបានរកឃើញសញ្ញាថា ម៉ារ៉ុកបានប្រើ Pegasus spyware។ សមាជិកសភាអឺរ៉ុបបាន អះអាងដូចគ្នានេះដែរ ប្រឆាំងនឹងរវ៉ាន់ដា ដោយចោទប្រកាន់ប្រទេសទាំងពីរ ពីបទលួចឃ្លាំមើលឥស្សរជន អឺរ៉ុប រួមទាំង ប្រមុខរដ្ឋផងដែរ។ សេចក្តីសម្រេចរបស់សភាអឺរ៉ុប បានកើតមានឡើងនៅចំពេលដែលមាន សេចក្តីរាយការណ៍ជាច្រើនបានលើកឡើងពីភាពគ្មានភស្តុតាងគាំទ្រការអះអាងរបស់ខ្លួននោះឡើយ…៕
https://www.moroccoworldnews.com/2023/06/356006/eu-parliament-continues-to-promote-unevidenced-espionage-claims-against-morocco
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម