logo logo
banner1
សមាជិកសភាអឺរ៉ុប សមាជិកសភាប៉ូឡូញបំពេញទស្សនកិច្ចកោះតៃវ៉ាន់
 

រូបភាពសមាជិកសភាអឺរ៉ុប និងសមាជិកសភាប៉ូឡូញ បំពេញទស្សនកិច្ចកោះតៃវ៉ាន់

ទីក្រុងតៃប៉ិ៖  ក្រសួងការបរទេសតៃវ៉ាន់ (MOFA) បានចេញសេចក្តីថ្លែងការណ៍មួយថា គណៈប្រតិភូ សភាអឺរ៉ុប ១ក្រុម  មានសមាជិក ៧រូប  និងគណៈប្រតិភូសភាជាន់ទាប​នៃសាធារណរដ្ឋប៉ូឡូញ ១ក្រុមទៀត មានសមាជិក ១០រូប កំពុងតែបំពេញទស្សនកិច្ចក្នុងកោះតៃវ៉ាន់ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធ និងកិច្ចសហប្រតិបត្តិការ។ អតីតក្រុមសមាជិកសភាអឺរ៉ុប ដឹកនាំដោយលោកស្រី Rasa Jukne vičienė អនុប្រធានគណៈកម្មាធិការសន្តិសុខ និងការពារជាតិនៃសភាអឺរ៉ុបបានបំពេញ​ទស្សនកិច្ចកោះ​តៃវ៉ាន់ចាប់ ពីថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ដល់ថ្ងៃសុក្រ ទី២៣  ខែមិថុនា ឆ្នាំ២០២៣។

បើតាមក្រសួងការបរទេសតៃវ៉ាន់(MOFA)ក្នុងចំណោមសមាជិកគណៈប្រតិភូខាងលើ ក៏រួមមាន សមាជិកមកពីអនុគណៈកម្មាធិការកិច្ចការបរទេស និងគណៈកម្មាធិការ​សេដ្ឋកិច្ច និងរូបិយវត្ថុផងដែរ គណៈប្រតិភូសមាជិកសភាអឺរ៉ុបនឹងចូលជួបពិភាក្សាការងារជាមួយលោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់។  គណៈប្រតិភូសភាអឺរ៉ុប​ក៏នឹង​ចូលចួបលោក Joseph Wu រដ្ឋមន្រ្តីក្រសួងការបរទេស និងលោក Wellington Koo, អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិតៃវ៉ាន់ផងដែរ ក្នុងអំឡុងពេលស្នាក់​អាស្រ័យ នៅក្នុងកោះតៃវ៉ាន និងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកជាមួយអ្នកជំនាញការក្នុងស្រុក​ មកពីវិស័យសន្តិ សុខ ការពារជាតិ និងកិច្ចការ​បរទេស។

តាមរយៈសេចក្តីថ្លែងការណ៍មួយផ្សេងទៀតរបស់ក្រសួងការបរទេសតៃវ៉ាន់ (MOFA)) បានឱ្យដឹងថាគណៈប្រតិភូសមាជិកសភាប៉ូឡូញដឹកនាំដោយលោកស្រី Barbara Bartuś អនុប្រធានគណៈកម្មា  ធិការកិច្ចការបរទេសនៃសភាជាន់ទាបប៉ូឡូញ បំពេញទស្សនកិច្ចមកកាន់កោះតៃវ៉ាន់ចាប់ពីថ្ងៃអាទិត្យទី១៨ ខែមិថុនា ដល់ថ្ងៃសុក្រ ទី២៣  ខែមិថុនា ឆ្នាំ២០២៣ផងដែរ។ សមាជិកគណៈប្រតិភូរួមមាន​ សមាជិក  សភាមកពីគណបក្សនយោបាយសំខាន់នៃប្រទេសប៉ូឡូញ ក៏នឹងចូលចួបជាមួយ​លោកស្រីប្រធានា​ធិបតី Tsai Ing-wen ផងដែរ។

លើសពីនេះទៀត គណៈប្រតិភូសមាជិកសភាប៉ូឡូញក៏នឹងទស្សនកិច្ចក្រសួងការបរទេស ស្ថាប័ន នីតិប្បញ្ញត្តិតៃវ៉ាន់ ក្រុមប្រឹក្សាកិច្ចការដីគោក និងក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិ​ ដើម្បីទទួលបានការយល់ដឹង កាន់តែប្រសើរជាងមុន ពីចំណងទាក់ទងកោះតៃវ៉ាន់-ចិន សន្តិសុខតំបន់ បច្ចេកវិទ្យា ធុរកិច្ច និងមធ្យោបាយ ក្នុងការធ្វើឱ្យប្រសើរឡើងក្នុងការ​ជួយដល់អ៊ុយក្រែន នៅក្នុងសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី។ លោក- ស្រី Kolas Yotaka អ្នកនាំពាក្យការិយាល័យប្រធានាធិបតីបានអះអាងថា លោកស្រី Tsai នឹងទទួល​ចួប គណៈប្រតិភូសមាជិកសភាប៉ូឡូញ នៅឯការិយាល័យរបស់លោកស្រី នៅថ្ងៃចន្ទ ទី១៩  ខែមិថុនា នេះ៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៩-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://focustaiwan.tw/politics/202306180004



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`